ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
មហាជនទន្ទឹងរង់ចាំមើលថា ករណីបែកធ្លាយព័ត៌មានថា សមត្ថកិច្ចមួយចំនួនតូចប្រើអំណាចជំរិតទាប្រាក់៣៧០០ដុល្លាពីពលរដ្ឋ រឿងឈូសឆាយដីព្រៃ ជាថ្នូរមិនបង្ក្រាបនោះ តើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកគិតបែបណានៅឡើយទេ
Tue,26 November 2019 (Time 08:37 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 706នាក់)

ក្រោយពីបែកធ្លាយព័ត៌មានជាច្រើនពាក់ព័ន្ធទៅនឹងរឿងមិនប្រក្រតីរឿងមនុស្សម្នាក់ បើអំណាចជាមន្ត្រីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តមណ្ឌលគិរី ចាប់បង្ខំជំរិតឲ្យម្ចាស់គ្រឿងចក្ររត់រកលុយបង់ឲ្យខ្លួនដល់ទៅចំនួនលុយ ៣៧០០ដុល្លា ជាថ្នូរដែលខ្លួន មិនបង្រ្កាបនោះ គេនៅមិនទាន់ឃើញថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានដាក់ការអង្កេតករណីខាងលើនេះ នៅឡើយទេ ។

មហាជនជាច្រើនបានលើកឡើងថា សម្រាប់រូបលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី វិញ អស់រយៈពេលជាច្រើន
ថ្ងៃមកនេះ គឺនៅមិនទាន់បានបង្ហាញអំពីលទ្ធផលជាផ្លូវការ ក្នុងការស្រាវជ្រាវយកបុគ្គលខិលខូច ដែលប្រើស្លាកក្របខណ្ឌនគរ បាលជាតិ យកទៅជំរិតពលរដ្ឋយកលុយធ្វើមានធ្វើបាននោះ ឲ្យមហាជនបានឃើញនៅឡើយទេ ។

ទាំងអស់គ្នាបានលើកឡើងថា បើថាប្រជាពលរដ្ឋដែលយកគ្រឿងចក្រឈូសដីព្រៃទៅចុះវាខុសទៅហើយ ព្រោះតែការល្ងិតល្ងង់ រូបគាត់មិនមានចំណេះដឹងផ្លូវច្បាប់ ប៉ុន្តែកំហុសនេះជាក់ស្តែងណាស់សមត្ថកិច្ចជំនាញត្រូវធ្វើការផាកពិន័យតាមច្បាប់ ដោយមាន លាយលក្ខជាអក្សរ ដើម្បីឲ្យពលរដ្ឋមានកំហុសនោះ បានយល់ដឹង និងកែប្រែខ្លួននៅពេលក្រោយ ហើយមិនតែប៉ុណ្ណោះថវិកា ដែលបានមកពីការផាកពិន័យនោះ ចាំបាច់ត្រូវជាចំណូលដល់រដ្ឋ ប៉ុន្តែផ្ទុយទៅវិញ ក្រុមជនខិលខូចនោះ បែរជាយកអំណាច ខ្លួនជាមន្ត្រីសមត្ថកិច្ចអនុវត្តន៌បញ្ជាក្របខណ្ឌនគរបាល ជាអ្នកដឹងច្បាប់អង្គុយលើច្បាប់ ទៅគំរាមជំរិតឲ្យពលរដ្ឋរត់រកលុយឲ្យខ្លួន ដើម្បីយកទៅធ្វើមានធ្វើបានយ៉ាងស្ងាត់ៗនោះ វាគឺជាហេតុធ្វើឲ្យប៉ះពាល់ដល់ក្របខណ្ឌ ដែលមានមន្ត្រីល្អៗជាច្រើនយ៉ាងខ្លាំង ។

គួររំលឹកថា : កាលពីថ្ងៃទី១២ ខែវិច្ឆិកា ២០១៩ មានគ្រឿងចក្រ០១គ្រឿង បានធ្វើសកម្មភាពឈូសឆាយដីព្រៃមួយកន្លែងចំណុច តភ្ជាប់សមុទ្រឈើភ្នំបាយឆៅ នៅខាងក្រោយសាលាសង្កាត់រមនា ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគីរី មានសមត្ថកិច្ចមួយក្រុមនិងអ្នកសារព័ត៌មាន០១នាក់ បានចុះទៅឃាត់គ្រឿងចក្រនិងគំរាមកំហែង តៃកុងអេស្កាវ៉ាទ័រ កុំឲ្យខលឆ្វេចឆ្វាច រួចក៏ដកទូរស័ព្ទយកទៀត ក្នុងសកម្មភាពចំណុចខាងលើនោះ ។

ក្នុងហេតុការណ៍នេះ ត្រូវបានបុគ្គលម្នាក់បានអះអាងថាខ្លួន ជាមន្ត្រីនគរបាលអនុប្រធានប្រការិយាល័យសេដ្ឋកិច្ច ទើបផ្លាស់មកថ្មី ចេញមុខសម្របសម្រួល និងឲ្យម្ចាស់គ្រឿងចក្រយកលុយមកប្រគល់ឲ្យខ្លួន៣៧០០ដុល្លា មួយសន្ទុះក្រោយមកទើបម្ចាស់គ្រឿង ចក្ររត់ទៅបញ្ចាំឡាន យ៉ាងតក់ក្រហល់បំផុត បានប្រាក់យកមកប្រគល់ជូន បុគ្គលខាងលើតាមសេចក្តីចង់បាន តែម្តង ។

ទោះជាយ៉ាងណា មហាជនជាច្រើនដែលបានដឹងព័ត៌មានដ៏ល្បីល្បាញមួយនេះ តាមបណ្តាញសង្គម សង្ឃឹមថា លោក ឡោ សុខា
ស្នងការនគរបាលខេត្ត ពិតជាអាចបង្ហាញអំពីលទ្ធរបស់ខ្លួនស្រាវជ្រាវកន្លងមកនោះ បង្ហាញមហាជនឃើញមិនខាន ក្នុងពេលឆាប់ ៗនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
639 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2247 នាក់
ខែនេះ :
6812 នាក់
3 ខែនេះ :
16868 នាក់
សរុប :
522600 នាក់