វាជារឿងហួសចិត្តមួយ ដែលមហាជនមិនធ្លាប់គិតដល់ ព្រោះកន្លងមកគេធ្លាប់តែឃើញមានប័ណ្ណកម្មសិទ្ធិ ដែលចេញដោយ មន្ត្រីសូរិយោដីជាន់លើគ្នា ប៉ុន្តែដោយឡែកតែទឹកដីឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បែរជាមានករណីលោកមេភូមិនិងលោកមេឃុំ ស៊ីញ៉េលើពាក្យសុំកាន់កាប់ដីធ្លីតែមួយកន្លែង ផ្តល់ជូនបុគ្គលពីរនាក់ ឲ្យក្លាយឡើងជាទំនាស់ រវាងគ្នា និងគ្នា រាប់ឆ្នាំ ដោះស្រាយមិនចេញទៅវិញ ។តាមសេចក្តីរាយការណ៌បានឲ្យដឹងថា ដីមួយកន្លែងទំហំក្បាលដី ៣០០ម៉ែត្រ និងបណ្តោយផ្លូវទំហំ ១០០ ម៉ែត្រ មានទីតាំង ស្ថិតនៅចំណុចអូរស្លឹកគ្រៃ ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ម្ចាស់ដីជាជនរងគ្រោះ មានឈ្មោះ ស្រុក ពិសិទ្ធិ ដោយបានកាន់កាប់និងប្រើប្រាស់ដីនេះ អាស្រ័យផលគឺចាប់តាំងពីឆ្នាំ២០០៤ម៉្លេះ រហូតមកដល់ និងបច្ចុប្បន្ន គឺ១៥ឆ្នាំហើយ ក្នុងនោះ មានទាំងធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះ នៅឆ្នាំ ២០១១ ដែលមានការទទួលស្គាល់ និងដឹងឮ ពីលោកមេភូមិ និងលោកមេឃុំទៀតផង ។ដោយឡែកនៅឆ្នាំ២០១៨ ថ្មីៗនេះ មានបុគ្គលម្នាក់ឈ្មោះ វ៉ន វន និង ប្រពន្ធឈ្មោះ ខេង ម៉ាប់ បានមកភ្ជួរឈូសឆាយផលដំណាំស្រូវរបស់គាត់ចោលអស់ រួចព្រួសស្រូវរបស់ខ្លួន ដោយសំអាងថាជាដីរបស់គេ ព្រោះមានការស៊ីញ៉េដឹងឮពីមេភូមិមេឃុំដែរ ហើយទាមទាយកដីនោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែម្តង ។សេចក្តីរាយការណ៌នោះបានបន្តថា នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ២០១៩ នេះ រដ្ឋអំណាចឃុំស្វាយលើ បានឲ្យសមត្ថកិច្ច កោះហៅ គូរទំនាស់ទាំងពីរ ដើម្បីធ្វើការសម្របសម្រួលចែកស្រូវគ្នា បញ្ចប់រឿងកុំឲ្យមានការប្តឹងផ្តល់គ្នា ចំណែកឯរឿងដីធ្លីចាំដោះស្រាយ នៅពេលក្រោយ ។សម្រាប់ព័ត៌មានមួយនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុងឃុំស្វាយលើ បាននិយាយថា តើសមហេតុផលទេ ដែលអាជ្ញាធររដ្ឋអំណាចឃុំ ចេញមុខសម្របសម្រួល ពីព្រោះថា ការឈូសផលដំណាំរបស់អ្នកដ៏ទៃចោល ហើយដាំដំណាំស្រូវខ្លួនឯង ដែល សាងឡើងដោយភាគីឈ្មោះ វ៉ន វន នេះ វាជាករណីបទល្មើសព្រហ្មទណ្ឌ ក្នុងរឿងបំផ្លិចបំផ្លាញទ្រពសម្បត្តិអ្នកដ៏ទៃ ហើយ ម៉្យាងវិញទៀត រឿងរ៉ាវដែលបង្កើតឲ្យមានទំនាស់ និងភាពអយុត្តិធម៌កើតឡើងនេះ គឺមានពីរូប លោកមេភូមិ និងលោកមេឃុំ ជាអ្នកចេញលិខិតពាក្យសុំកាន់កាប់លើដីតែមួយឲ្យទៅឈ្មោះ វ៉ន វន ព្រោះថា បើជនរងគ្រោះ ស្រុក ពិសិទ្ធ ម្ចាស់ដីបានបង្ក បង្កើនផលតាំងពីឆ្នាំ២០០៤ ហើយចេញលិខិតបញ្ជាក់ពា្យសុំកាន់ឲ្យគាត់នៅឆ្នាំ២០១១ រួចហើយ តែមូលហេតុអ្វីបានជាចេញ លិខិតបញ្ជាក់ទៅឲ្យឈ្មោះ វ៉ន វន នៅឆ្នាំ២០១៨ ធ្វើអីទៀត បើដីមានតែទំហំ១០០ គុណ ៣០០ម ប៉ុណ្ណឹង ព្រមទាំងខ្លួនដឹង យ៉ាងច្បាស់ថា ដីនេះ គឺធ្វើស្រែរាប់ឆ្នាំមកហើយ មិនមែនជាដីព្រៃនោះ ។បើតាមការលេចឮមកថា បុគ្គលឈ្មោះ វ៉ន វន និងប្រពន្ធឈ្មោះ ខេង ម៉ាប់ គឺត្រូវជាក្មួយរបស់លោក សឹក គឹមសឹន អភិបាល ស្រុកដែលចូលនិវត្តន៍ ហើយបច្ចុប្បន្ននេះ កាន់ការងារជាក្រុមប្រឹក្សាស្រុកផងដែរ ទើបបានជារូបឈ្មោះ វ៉ន វន មានឥទ្ធិពល រហូតហ៊ាន ទៅភ្ជួរឈូសបំផ្លិចបំផ្លាញផលដំណាំអ្នកដ៏ទៃ យ៉ាងចឹងនោះ ។ទោះជាយ៉ាងណា គេហទំព័រខ្លាប៉ុស្តិ៍ នឹងរង់ចាំយកអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តសៀមរាប ផ្សាយជូនមហាជនជ្រាប នៅពេលក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា