ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
កក្រើកបណ្តាញសង្គមហ្វេសប៊ុកហើយ លោកឧកញ៉ា ស្រី ចាន់ថន និងសប្បុរសជនជាច្រើន ប្រកាសជួយឧបត្ថម្ភ សាលារៀន ព្រមទាំងសម្ភារះសិក្សា តុ កៅអី ជាច្រើនទៀត ប្រសិនបើជាការខ្វះខាតព័ត៌មានពិត
Thu,28 November 2019 (Time 08:44 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 669នាក់)

នេះគឺជាដំណឹងល្អមួយរបស់ក្មេងៗសិស្សសាលា ដែលជាទំពាំងស្នងឬស្សី ដែលពួកគាត់ទាំងអស់គ្នាចាំបាច់សិក្សាក្រេបយក ចំណេះដឹង ដើម្បីបម្រើប្រយោជន៌សង្គមជាតិនៅពេលខាងមុខ ។

ថ្មីៗនេះ គេបានឃើញគណនីហ្វេសប៊ុកមួយរបស់លោកឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយឧបត្ថម្ភ សាលារៀន ព្រមទាំងសម្ភារះ សិក្សា តុ កៅអី បើសិនបើជាព័ត៌មានពិត... ការប្រកាសរបស់លោកឧកញ៉ា ស្រី ចាន់ថន នោះគឺបន្ទាប់ពីគេបានឃើញបណ្តាញ
សង្គមព័ត៌មានជាច្រើន បានចែករំលែកនូវទុក្ខរបស់សាលារៀន ដែលកំពុងខ្វះខាតបន្ទប់សម្រាប់ក្មេងៗបានសិក្សារៀនសូត្រ ។

ក្នុងនោះគណនីហ្វេសប៊ុករបស់កញ្ញា Bee Yobo Bee ក៏បានសំណូមពរបងប្អូនជួយផ្គង់ផ្គង់សម្ភារៈ និងជួយសាងសង់សាលា
រៀន សម្រាប់ប្អូនៗ ។

ការឈឺឆ្អាលរបស់មហាជននេះ វាគឺជាកម្លាំងចិត្តមួយ ដែលបង្ហាញឲ្យឃើញអំពីការស្រឡាញ់គ្នា ការជួយចែករំលែក សម្រាល
ទុក្ខលំបាកគ្នា រវាងខ្មែរនិងខ្មែរ សម្រាប់ជាប្រយោជន៌ជូនសង្គមនៅពេលខាងមុខ បើទោះបីជាការបរិច្ចាក មានសភាពតិចតួច ឬ ស្តួចស្តើងយ៉ាងណាក្តី ប៉ុន្តែវាជារូបភាពមួយបង្ហាញអំពីក្តីស្រឡាញ់ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសសាលារៀន គឺជាទីកន្លែងមួយ ផ្តល់នូវចំណេះដឹង និងជាស្ពានសម្រាប់ឲ្យប្អូនៗ បានស្វែងរកអនាគតរបស់ខ្លួនដើម្បីចិញ្ចឹមជីវិត និងចិញ្ចឹម គ្រួសាររបស់ខ្លួនបានរស់នៅក្នុងភាពសុខសាន្ត នៅថ្ងៃខាងមុខ ព្រោះថាចំណេះដឹង អាចជួយស្រោចស្រង់នៅជីវិតរបស់មនុស្ស ឲ្យរួចផុតពីភាពក្របាន និងធ្វើឲ្យមនុស្សចេះគិត ថាធ្វើអ្វីត្រូវ ហើយធ្វើអ្វីខុស គួរឬមិនគួរ ។

នៅក្នុងគណនីហ្វេសប៊ុកលោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារថា ខ្ញុំនឹងជួយភ្លាម បើជាពត៌មានពិត នឹងមានការខ្វះខាត មែន !!! បើបងប្អូនណា ដឹងពត៌មាននេះច្បាស់ សូមជួយទំនាក់ទំនងមកក្រុមការងារខ្ញុំបាទផង លេខទូរសព្ទ័ 096 785 7777 ព្រោះបើជាពត៌មានពិត ខ្ញុំនឹងជួយសាលារៀន ព្រមទាំងសម្ភារះសិក្សា តុ កៅអី ថែមទៀត ( បញ្ជាក់គឺជួយតាមរូបភាពជាក់ស្ដែង ក្នុងFacebook នេះ ) ដល់ប្អូនៗ ។

ទោះជាយ៉ាងណា ខាងអាជ្ញាធរស្រុកជាំក្សាន្ត លោក ជា គឹមសេង លោកនៅមិនទាន់បញ្ជាក់អំពីការពិតរបស់សាលាមួយនេះ
ជាផ្លូវការជូនព័ត៌មានយើងនៅឡើយទេ ដោយរូបលោកកំពុងជាប់ភារៈកិច្ចនៅច្រកតំបន់អានសេះ គេហទំព័រខ្លាប៉ុស្តិ៍ នឹងព្យា យាមយកព័ត៌មានច្បាស់ការផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
634 នាក់
ខែនេះ :
3315 នាក់
3 ខែនេះ :
10304 នាក់
សរុប :
488896 នាក់