ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
សមិទ្ធផលជាច្រើនក្នុងវត្តភ្នំបុណ្យ ហៅវត្តភ្នំបឹងតូច ក្រោមការដឹកនាំរបស់ព្រះគ្រូ មណ្ឌថេរោ ម៉ែន ប៉ឹក ជាព្រះចៅអធិការវត្ត
Sat,30 November 2019 (Time 05:22 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 616នាក់)

ថ្មីៗនេះ មានការអបអរសាទរយ៉ាងក្រៃលែង ពីញាតិញោមពុទ្ធបរិស័ទចំណុះឲ្យវត្តភ្នំបុណ្យ ហោវត្តភ្នំបឹងតូច ដែលស្ថិតនៅ ភូមិព្រៃពង្រ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានបង្ហាញអំពីការកោតសសើរលើកនូវស្នាដៃរបស់ព្រះគ្រូ មណ្ឌ ថេរោ ម៉ែន ប៉ឹក ក្នុងនាមព្រះអង្គជាព្រះចៅអធិការវត្ត បានដឹកនាំព្រះសង្ឃ លោកតាអាចារ្យ និងគណៈកម្មការវត្ត កសាងបាន នូវសមិទ្ធផលជាច្រើន ធ្វើឲ្យទីធ្លាវត្តភ្នំបុណ្យទាំងមូលបានប្រែមុខមាត់ ពីភាពសោះកក្រោះ មកជាថ្មីស្រឡាង និងស្រស់បំ ព្រង គួរឲ្យស្រឡាញ់ ។

សម្រាប់ការគោរពពេញចិត្ត និងកោតសសើរ របស់ញាតិញោមពុទ្ធបរិស័ទវត្តភ្នំបុណ្យ ហៅវត្តបឹងភ្នំតូចនេះផងដែរ លោកតា
គណៈកម្មការអាចារ្យវត្ត បានឲ្យដឹងថា ទោះបីជាយ៉ាងណា នៅរាល់ថ្ងៃនេះ ព្រះគ្រូចៅអធិការវត្ត កំពុងតែព្យាយាមដឹកនាំព្រះ
សង្ឃ និងញាតិញោមពុទ្ធបរិស័ទកសាងវត្តសមិទ្ធជាច្រើននៅក្នុងវត្តខ្លាំងណាស់ បើទោះជាកន្លងមកទីវត្តមួយចំនួន ត្រូវបាន
រីកចម្រើននូវសមិទ្ធផលផ្សេងៗក៏ដោយ ។

បច្ច័យជាច្រើនដែលត្រូវបានយកមកសម្រាប់កសាងសមិទ្ធផលនោះ គឺមានតាមរយៈការចូលរួមជាសទ្ធាពីសប្បុរសជន មួយចំនួន ពីបងប្អូនញាតិញោមពុទ្ធបរិស័ទចំណុះឲ្យជើងវត្ត ហើយមួយចំនួនទៀតគឺបានមកពីការស្រោចទឹកលើករាសី ដែលបងប្អូនលោកមានជំនឿជឿជាក់ផ្នែកបាលីគាថា របស់ព្រះគ្រូ ទើបធ្វើវត្តមួយទាំងមូលមានការរីកចំរើន បានយ៉ាងឆាប់ រហ័ស បែបនេះ ។

លោកតាគណៈកម្មការអាចារ្យបានបន្តថា ក្នុងនោះរបងវត្ត ក៏ត្រូវបានលោកជំទាវ ខេង សំវ៉ាដា ចុះជួយឃុំស្គុះ បានចូលរួមច ចំណែកនៅក្នុងកសាង ចំណែករីឯប្រាសាទដែលនៅលើភ្នំ ក៏ត្រូវបានឯកឧត្តម យង់ ហេង ទទួលជួយកសាងហើយផងដែរ ដោយឡែកតែសមិទ្ធផលមួយចំនួនទៀតនៅមិនទាន់កសាងបានរួចរាល់នោះ ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត សំណូមពរដល់បងប្អូនញាតិញោមពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ មេត្តាជួយចូលរួមឲ្យវត្តបានក្លាយជាស្រែបុណ្យ ដ៏ ស្រស់ស្អាត សម្រាប់មនុស្សគ្រប់រូប គោរព និងប្រតិបត្តិផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
644 នាក់
ខែនេះ :
3325 នាក់
3 ខែនេះ :
10314 នាក់
សរុប :
488906 នាក់