កាលពីព្រឹកថ្ងៃអាទិត្យទី០៣ ខែវិច្ឆិការ ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ខៀវ សារឿន ប្រធានគយ និងរដ្ឋាករខេត្ត ស្វាយរៀង និងលោកស្រី ភាវ ឡៃហ៊ន ព្រមទាំងបុត្រ និងចៅ រួមជាមួយពុទ្ធបរិស័ទ បានមូលមតិជាឯកឆ្ឆ័ន្ទ ផ្តួចផ្តើម ធ្វើអង្គកឋិនទាន សាមគ្គីមួយដង្ហែរ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីម៉ា នៅវត្តព្រហ្មសូរិយារាម ( ហៅ វត្តគោកសំពៅ ) ស្ថិតនៅភូមិគោកសំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។អង្គកឋិនទានមួយនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ ១ ឧបាសក ភាវ ហួ ព្រមទាំងបុត្រ និងចៅ ចៅទួត ២ លោក ខៀវ សារឿង និងលោកស្រី ភាវ ឡៃហ៊ន ព្រមទាំងបុត្រ និងចៅ ៣ លោក សៅ មៀច និងលោកស្រី សែម សុខហេង ព្រមទាំង បុត្រ ៤ លោកស្រី ខៀវ រិហ៊ាង និងលោក អ៊ុំ ពិសិដ្ឋ ព្រមទាំងបុត្រ ៥ លោក ខៀវ ហ៊ាន និងលោកស្រី លឹម ចាន់ឌី ព្រម ទាំងបុត្រ ៦ កញ្ញា ខៀវ រិនអ៊ាង ៧ លោក ខៀវ រិនឬទ្ធី ៨ លោក ខៀវ រិនរដ្ឋា និងលោកស្រី ខៀវ ចេស៊ីកា ៩ កញ្ញា ខៀវ រិនរតនា ។ក្រោយពេលដង្ហែរប្រទក្សិណជុំវិញព្រះវិហារ បានចំនួន៣ជុំ រួចបង្អោនចូលដើម្បីវេអង្គកឋិន ប្រគេនចំពោះព្រះសង្ឃ ដែលសរុប ជាថវិកាបាន១៧៥លានរៀល ។គួរបញ្ជាក់ថា ក្នុងពីធីដង្ហែរអង្គកឋិនទាន នៅក្នុងវត្តព្រហ្មសូរិយា ហៅវត្តគោកសំពៅ កាលពីម្សិលមិញនេះ ត្រូវបានគណៈកម្មការអាចារ្យវត្ត លើកឡើងថា សម្រាប់អង្គកឋិនទានឆ្នាំនេះ គឺមានការរីករាយសប្បាយចិត្តជាងឆ្នាំមុនៗ ដោយសារឆ្នាំនេះ គឺមានបង ប្អូនពុទ្ធបរិស័ទ ជាពិសេសគឺមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បានចូលរួមជាច្រើនផងដែរ ដែលមើល ទៅគួរឲ្យសប្បាយក្រៃលែង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា