ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ប្រកាសតែងតាំងលោក ឆាយ លាភា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ខណៈលោក កែវ ពៅ អតីត ប្រធានមន្ទីរចាស់ ត្រូវដាក់ឲ្យចូលនិវត្តន៍
Mon,04 November 2019 (Time 05:40 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 562នាក់)

នៅព្រឹកថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ ឆ្នាំង ត្រូវបានពិធីប្រកាសប្តូរមុខតំណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ។

នៅក្នុងពិធីប្រកាសសុពលភាពចូលកាន់មុខតំណែងនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងលោក ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធជុំវិញ ខេត្ត ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន២៥១ នាក់ ។

លោក ឆាយ លាភា ជាប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន គឺធ្វើឡើង បន្ទាប់ពីលោក កែវ ពៅ ដែលត្រូវចូល និវត្តន៍ ហើយការផ្លាស់ប្តូរតួនាទីនេះ វាក៏ជាការផ្លាស់ប្ដូរបទពិសោធន៍ថ្មីបន្ថែម ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យបានទូលំទូ លាយ ។

ថ្លែងក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ ពៅ ប្រធានមន្ទីរ ចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះឲ្យមានការរីកចម្រើន ព្រម ទាំងបានរឹតចំណងសាមគ្គីភាព ដ៏ជិតស្និទ្ធរវាងមន្ត្រីនិងថ្នាក់ដឹកនាំ ទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេស កិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្ត សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់គុណភាពសេវាសា ធារណៈ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើ លោក ឆាយ លាភា ដែលជាប្រធានមន្ទីរថ្មីឲ្យខិតខំបំពេញការងារឱ្យអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើន ទាំងវិស័យសា ធារណការ និងវិស័យ ដឹកជញ្ជូនព្រមទាំងបន្ត និងរក្សានូវវប្បធម៌សហការ ចែករំលែក រួមសុខរួមទុក្ខ ជាមួយមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវចងចាំ និងអនុវត្តឱ្យបានដាច់ខាតនូវគោលការណ៍ទាំង១១ចំណុចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

នៅក្នុងពិធីនេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដល់មួកសុវត្ថិភាពចំនួន ១០០មួក និងណែនាំដល់ប្រធានមន្ទីរ ថ្មីឲ្យកៀងគររកមួកសុវត្ថិភាពបន្ថែមទៀត តាមរយៈការជំរុញការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំធ្វើយុទ្ធនាការសុវត្ថិភាព ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យនៅអត្រាទាបបំផុត ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
529 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2137 នាក់
ខែនេះ :
6702 នាក់
3 ខែនេះ :
16758 នាក់
សរុប :
522490 នាក់