លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងពិធីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា នៅវិទ្យាល័យ ស្រេង គីម នៅព្រឹកនេះ បានជំរុញលើកទឹកចិត្ត ឲ្យក្មួយៗជាយុវជនខិតខំសិក្សារៀនសូត្រឲ្យពូកែ ដើម្បីក្លាយជាធនធានប្រកបដោយ សមត្ថភាព និងជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ នាពេលអនាគត ។លោកអភិបាលខេត្តបានបន្ថែមថា ចាប់ពីពេលនេះតទៅ អាគារសិក្សាមួយខ្នងមានកម្ពស់ ២ជាន់ ចំនួន១២បន្ទប់ ជាអំណោយ របស់សមាគមដំណឹងល្អពិភពលោក នៅវិទ្យាល័យ ស្រេង គីម ស្ថិតនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ ចាម នឹងក្លាយជាអាគារសិក្សារបស់យើងទាំងអស់គ្នាហើយ ។លោកអភិបាលខេត្តកំពង់ចាមបានចាត់ទុកថា សមិទ្ធផលដែលជាអំណោយរបស់សប្បុរសជនកូរ៉េ នូវអគារសិក្សាដ៏ល្អមួយខ្នង នេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងជាផ្នែកមួយ ដែលអាចលើក កម្ពស់វិស័យអប់រំ នៅក្នុងស្រុកព្រៃឈរ នៃខេត្តកំពង់ចាម ដែលស្ថិតក្រោមដំបូលសុខសន្តិភាព នៃនយោបាយឈ្នះឈ្នះ ក្រោម ការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ សូមជម្រាបជូនថា អគារសិក្សានេះ បានកសាងឡើងតារយៈការខិតខំប្រឹងប្រែង របស់សហគមន៍ ប្រជាពលរដ្ឋ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សប្បុរសជន ព្រមទាំង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សប្បុរសជន របស់ សមាគមន៍ដំណឹងល្អពីភពលោក របស់ប្រទេសកូរ៉េ បានកសាងអគារសិក្សានេះឡើង ចំណាយថវិកា ១៥៩,៧៥០ ដុល្លា ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា