លោក ថោ សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ ដែលកន្លងមកត្រូវបានព័ត៌មានចែករំលែកល្បីល្បាញឲ្យកក្រើកប្រទេស ពាក់ព័ន្ធទៅ នឹងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោស ដោយដាក់ពន្ធនាគារអស់មួយជីវិតនោះ នៅពេលនេះត្រូវបានសាលាឧទ្ធរណ៍បានសម្រេចឲ្យដោះលែងលោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ ក្នុងនោះលើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃប៉ុណ្ណោះ ដែលតុលាការបន្តឲ្យស្ថិតនៅក្នុងឃុំ ដដែល ។គួររំលឹកផងដែរថា កាលវេលាម៉ោង៧ និង១៨ នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ធ្វើឲ្យកក្រើករាជធានីភ្នំពេញ ខណៈពេលដែលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញ ផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំ ពេញ។ក្រោយពេលកើតហេតុ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ស្ថាប័នសមត្ថកិច្ច និងស្ថាប័នតុលាការ ពិរុទ្ធជន ចំនួន៥ នាក់ ត្រូវបានសាលាដំបូងសួរនាំ និងឃុំខ្លួន ក្នុងនោះមានទី១ លោក ថោង សារ៉ាត់ ជាមេក្លោង ទី២ ឈ្មោះ ស៊ាង វាសនា ទី៣ ឈ្មោះ មាស សម្បត្តិ ទី៤ឈ្មោះ កុយ ចាន់ថុល និងទី៥ ឈ្មោះ ឈុំ ចិត្ទី ។បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកដែលត្រូវដោះលែងឲ្យក្រៅឃុំជា បណ្តោះអាសន្នមានចំនួន៤នាក់ រួមមាន ទី១ ថោង សារ៉ាត់ ទី២ ហួយ ចាន់ថុល ទី៣ មាស សម្បត្តិ ហៅ ទូច និង ទី៤ ឈ្មោះ ឃុន ចិត្រា ដោយតុលាការបានដាក់លក្ខខណ្ឌ៤ចំណុចដូចជា ១. ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជាដោយ មិនមានការអនុញ្ញាតពីតុលាការ។ ២ ហាមផ្លាស់ប្តូរលំនៅដ្ឋាន ។ ៣. ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានី ភ្នំពេញរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ ។ ៤. ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការឬ អាជ្ញាធរមានសមត្ថកិច្ចដែល ចាត់តាំងដោយតុលាការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា