បុរសម្នាក់ ត្រូវបានស្លាប់នៅក្នុងទឹកត្រពាំង ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារតែអ្នកបើកត្រាក់ទ័របើកកិនបែកលលាក្បាល និងបាក់ធ្គាមទាំងសងខាង ហើយអ្នកបើកត្រាក់ទ័រជាជនជាតិវៀតណាមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ផងដែរ ។តាមប្រភពបានឲ្យដឹងថា នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងទឹកត្រពាំងមួយ កន្លែង ដោយខ្លួនប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាលនិងបាក់ ថ្គាមទាំងសងខាងព្រោះត្រូវត្រាក់ទ័របើកកិន ។ នៅ ក្នុងហេតុការណ៍នេះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ រួមនិងត្រាក់ទ័រមួយគ្រឿង ដើម្បីធ្វើការ សាកសួរហើយ ។ប្រភពពីសមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ដោយបានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីប្រជាពលរដ្ឋឈ្មោះ កុយ សារ៉េន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាស្មៀនឃុំពពែត បានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចត្រពាំងតាពៅ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានមនុស្សស្លាប់នៅក្នុងទឹកត្រពាំង ក្បែរកន្លែងត្រាក់ ទ័រភ្ជួរដីស្រែ ។បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានដឹកនាំកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយ ទាប និងក្រុមគ្រូពេទ្យ ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បាន ចុះពិនិត្យដល់កន្លែងកើតហេតុពិនិត្យឃើញថា សាកសពដែលស្លាប់ គឺមានឈ្មោះ ផៃ ផាត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញខេត្ត និងគ្រូពេទ្យកោសល្យវិច័្ចយឃើញថា នៅលើខ្លួន ប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាល និងបាក់ថ្គាមទាំងសងខាង ។ ហើយបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជំនាញខេត្ត និងគ្រូពេទ្យកោសល្យវិច័យ បញ្ជាក់ថា សាកសពអាចស្លាប់ដោយសារអ្នកបើកត្រាក់ទ័រភ្ជួរដីកិន ខណៈពេល ដែលជនរងគ្រោះកំពុងធ្វើម្លុងនៅមាត់ត្រពាំង ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ តាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដែលជាអ្នកបើកត្រាក់ទ័រភ្ជួរដីនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ នោះដើម្បីសាកសួរ តែឈ្មោះ ង្វៀង ជីតាំ បានរត់គេចខ្លួនបាត់ រហូតដល់ម៉ោង៥ និង០០នាទី ថ្ងៃទី៩ខែ ធ្នូ ម្សិល មិញនេះ ទើបសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញឈ្មោះ ង្វៀង ជីតាំ ហើយបាននាំខ្លួនយកមកសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ង្វៀង ជីតាំ បានឆ្លើយសារៈភាពថា នៅពេលខ្លួនថយត្រាក់ទ័រចូលទៅក្នុងបឹងដើម្បីភ្ជួរដីមាត់ បឹងនោះមិនបានឃើញមនុស្សទេ ពេលបើកត្រាក់ទ័រឡើងវិញ ទើបឃើញមនុស្សត្រូវត្រាក់ទ័រ កិនស្លាប់ទៅហើយ ។ទោះជាយ៉ាងណាក្តី រឿងរ៉ាវមួយនេះ កំពុងបានបងប្អូនអ្នកនិយមព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ញើសារចូលរួមរំលែកទុក្ខផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា