មន្ត្រីនគរបាលអន្តរជាតិច្រកដូងម្នាក់ ស្រវឹងស្រាទាញកាំភ្លើងបាញ់មេឃលេង ផ្អើលទាំងយប់
ថ្មីទៀតហើយ មន្ត្រីនគរបាលជាអ្នកអនុវត្តន៌ច្បាប់ ចាប់ផ្តើមល្បីផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកទៀតហើយ ព្រោះតែ អំណាចជាតិស្រាចូលក្នុងពោះ ធ្វើឲ្យស្រវឹងកើតចេញសេចក្តីក្លាហានលើកកាំភ្លើងបាញ់លេង ធ្វើផ្អើលអ្នកភូមិទាំងយប់ តែ ម្តង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីបាញ់បោះសេរីមួយកើតឡើង ដែលបង្ក ដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូងម្នាក់ ស្រវឹងជោគជាំ បានដកកាំភ្លើងបាញ់ចំនួន ១៤ គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ និងឃាត់ខ្លួនបានភ្លាមៗនៅកន្លែងបង្ករហេតុ ។
ប្រភពនោះបានបន្តថា ខ្មាន់កាំភ្លើងម្នាក់នោះ គឺមានឈ្មោះ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជានាយផ្នែក នៃច្រកទ្វារ អន្ដរជាតិដូង កាន់កាប់កាំភ្លើងបាញ់បោះដោយសេរីម៉ាក Sig Sauer ។ ហើយបើតាមអ្វីដែលគេបានដឹងនោះ មូលហេតុ ដែលមន្ដ្រីនគរបាលជើងខ្លាំងរូបនេះ បាញ់បោះបានយ៉ាងសេរីរហូតដល់ទៅ១៤គ្រាប់នោះ គឺមកពីស្រវឹងស្រាជោគជាំ ។
ក្រោយបង្កហេតុរួច នៅទីបំផុតមន្ត្រីនគរបាលអន្តោរប្រវេសន៌ជើងខ្លាំងខ្មាន់កាំភ្លើងម្នាក់នេះត្រូវបានស្លូតបូតឡើងវិញ ព្រោះ ត្រូវបានកម្លាំងនគរបាលស្រុកកំរៀងឃាត់ខ្លួនភ្លាមៗ ដើម្បីសាកសួរ និងចាត់ការបន្ដតាមនីតិវិច្បាប់ ។
មហាជនជាច្រើន បានធ្វើការរិៈគន់យ៉ាងចំៗថា ច្បាប់របស់កម្ពុជា គឺឃើញថា ល្អណាស់សម្រាប់ឲ្យពលរដ្ឋគោរពអនុវត្តន៌ ឲ្យតែមានបម្រាមហាមឃាត់ណាមួយដល់ពលរដ្ឋ គឺឃើញថាពលរដ្ឋគោរពបានល្អណាស់ ដោយឡែកតែសមត្ថកិច្ចជាអ្នក អនុវត្តន៌ច្បាប់វិញ គឺសម្បូរណាស់អារឿងបាញ់បោះសេរីនឹង ដែលក្លាយជាហេតុផលធ្វើឲ្យពលរដ្ឋហួសចិត្តទៅលើមន្ត្រីអ្នក នុវត្តន៌ច្បាប់ ដែលស្លៀកឯកសណ្ឋានយ៉ាងសង្ហាៗនេះវិញតែម្តង ៕