ពលរដ្ឋរស់នៅក្រុងភ្នំពេញបច្ចុប្បន្ន ជាពិសេសអ្នកធ្វើដំណើរពេលយប់ ហាក់មានការភ័យខ្លាចខណៈពេលឃើញក្រុមស្លៀក ពាក់ស៊ីវិលកំពុងឃាត់ខ្លួនមនុស្សប្រុស៣នាក់ នៅចំណុចកើតហេតុមួយ ស្រាប់តែអ្នកសារព័ត៌មាននោះបានជិះម៉ូតូកាត់ ហើយបានឃើញ គ្រាន់តែឈប់ម៉ូតូចុះមកមិនទាន់បានធ្វើអ្វីផង គ្នាសួរថាជាករណីអ្វី និងហ៊ុចកាតសារព័ត៌មានឲ្យមើល ហើយមិនទាំងឆ្លើយប្រាប់ រួចឃាត់ខ្លួនបញ្ជូនឡើងឡានយកទៅអគ្គស្នងការនគរបាលជាតិដោយប្រាប់ថា យកពួកគេទាំង ពីរទៅពិនិត្យទឹកនោមសិន និងសំឡុតសួរចំលើយ គ្នាភ័យឡើងចង់លេចអាចម៍លេចនោម។ក្រោយពេលទៅដល់ត្រូវសមត្ថកិច្ចស៊ីវិលទាំងនោះបានបញ្ជូនចូលបន្ទប់មួយ និងមានដាក់អក្សរការិយាល័យប្រឆាំងគ្រឿង ញៀន រួចធ្វើការពិនិត្យទឹកនោម និងសួរចម្លើយអ្នកសារព័ត៌មានរូបនោះ តែមិនមានអ្វីឡើយ មួយសន្ទុះក្រោយមក ក៏មក ពិនិត្យម្ដងទៀត នៅតែមិនមានសារធាតុញៀន ទើបធ្វើកំណត់ហេតុសួរចម្លើយ និងឲ្យផ្ដិតមេដៃប្រគល់ម៉ូតូឲ្យ និងដោះ លែងចេញមកវិញ ។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៩ជាង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន តូបB19 ម្ដុំផ្សារតូច ផ្លូវទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ក្រៅពីករណីដែលប្រជាពលរដ្ឋបានរៀបរាប់ខាងលើនេះ យើងក៏ឃើញតាមរយៈការផ្សាយផ្ទាល់ជាបន្តបន្ទាប់តាម សារព័ត៌ មាន នៅលើបណ្តាញសង្គមហ្វេសបុក អំពីករណីស្រដៀងៗគ្នានេះនាពេលថ្មីៗនេះ ។ករណីនៃភាពមិនប្រក្រតីរបស់ក្រុមជនស៊ីវិលទាំងនេះ បានបង្កឱ្យមានការភ័យខ្លាចពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅ ពេលធ្វើដំណើរតាមដងផ្លូវសាធារណៈជាពិសេសគឺពេលរាត្រី ហេតុនេះ ពួកគាត់សូមអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ទាំងអស់ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្ដេចពិនិត្យ មើលសកម្មភាពរបស់ជនស៊ីវិលទាំងនេះផង ជៀសវាងការរស់នៅក្នុងស្ថានភាព មានសុខសន្តិភាព ប៉ុន្តែបែរជាមានការ ភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលបង្កឡើងដោយជនស៊ីវិល បង្កព្យុះភ្លៀងនៅតាមដងផ្លូវ ទៅវិញនោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា