ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
អាសន្នធំហើយពេលនេះ គេរង់ចាំមើលអាជ្ញាធរថ្នាក់ខេត្តកំពង់ធំ គាត់ច្រៀងចម្រៀងបទអី នៅពេលដែលពលរដ្ឋតវ៉ារឿងអាជ្ញាធរ
Sat,14 December 2019 (Time 05:49 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 877នាក់)

ចឹងដូចពាក្យចាស់បូរាណលោកនិយាយមិនខុសថា ដំរីស្លាប់ទោះយកចង្អេរទៅបាំងក៏បាំងវាមិនជិតនោះដែរ ជាក់ស្តែងរឿងរ៉ាវ
ដីស្រែមួយកន្លែង ដែលកន្លងមកមន្ត្រីអាជ្ញាធររដ្ឋអំណាចមួយចំនួន ព្យាយាមធ្វើការបិទបាំងអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុត នៅចុងឆ្នាំ ២០១៩ នេះ ត្រូវបានកម្រើកឡើងវិញបែកធ្លាយដូចអង្កាមបញ្ច្រាសខ្យល់ ក្រោយពេលដែលមានពាក្យបណ្តឹងរបស់ ពលរដ្ឋ សុំទៅរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយពួកគាត់ ។

តាមប្រភពពីស្រុកកំពង់ស្វាយបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១១ និង៣០នាទី ថ្ងៃត្រង់ នៅ ចំណុចវាលស្រង៉ែ ក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីតវ៉ារបស់ប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នា បង្ហាញអំពីការកើតទុក្ខមិនសុខចិត្តរបស់ខ្លួនចំពោះបុគ្គលថ្នាក់ដឹកនាំអាជ្ញាធរមួយចំនួន ក្នុងករណីដែលក្លែង បន្លំយកដីស្រែដែលត្រូវបែងចែកឲ្យពលរដ្ឋនោះ យកទៅជួលឲ្យឈ្មួញរាប់ឆ្នាំ ។

ប្រភពនោះបានបន្តថា ក្រោមកំដៅថ្ងៃ ក្តៅស្ទើរខ្លោចឆេះខ្លួន គេបានឃើញប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នា ប្រមាណជាងពីររយ នាក់ អមជាមួយលិខិតស្នាមមួយចំនួន បានអះអាងជាសាធារណៈនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ដើម្បីជួយពាំនាំចែក រំលែកអំពីទុក្ខលំបាករបស់ពួកគាត់ ដោយកន្លងមកអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ខេត្ត ព្យាយាមបិទបាំងមិនឲ្យថ្នាក់ដឹកនាំ កំ ពូលៗ បានដឹងរាប់ឆ្នាំនោះ នៅពេលនេះ ពួកគាត់ទាំងអស់គ្នាសុំឲ្យមហាជនជួយគាំទ្រ ជួយឈឺឆ្អាលពួកគាត់ផង ។

ពួកគាត់ទាំងអស់គ្នានោះ បានលើកឡើងថា កន្លងមកប្រមុខរាជរដ្ឋាភិបាល បានយល់ព្រមកាត់ឆ្វៀលដីចែកឲ្យពួកគាត់ ក្នុង ឆ្នាំ២០១៤ ទៅ២០១៥ ប៉ុន្តែដីដែលប្រមុខថ្នាក់ដឹកនាំប្រកាសចែកពួកគាត់នោះ ពួកគាត់គឺមិនទទួលបានដីនោះទេ ផ្ទុយទៅ
វិញ បែរជាបុគ្គលអស់លោកអាជ្ញាធរមួយចំនួនបានយកដីនោះទៅលក់ និងចាត់ចែងជួលបន្ត ទៅឲ្យក្រុមឈ្មួញកណ្ដាលទៅ វិញ ដែលផ្ទុយពីការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឲ្យពួកគាត់ទាំងអស់គ្នា រស់នៅក្នុងទង្វើអយុត្តិធម៌នេះ រាប់ឆ្នាំតែម្តង ។

ប្រភពដដែលនោះបន្តថា ផ្ទៃដីចំនួនប្រមាណជាង ២.០០០ហិកតា រាជរដ្ឋាភិបាល បានកាត់ឲ្យពួកគាត់តាំងពីឆ្នាំ ២០១៤ និងឆ្នាំ២០១៥ ប៉ុន្តែរូបលោក ហេង មនោ ជាមេឃុំផាតសណ្តាយ បានក្លែងបន្លំឯកសារដោយដាក់តែឈ្មោះបក្សពួករបស់ ខ្លួនតែប៉ុណ្ណោះ ដើម្បីបំភ័ណ្ឌភ្នែកឲ្យថ្នាក់លើគិតថា ដីដែលរដ្ឋចែកឲ្យពលរដ្ឋនោះ គឺត្រូវបានដល់ពលរដ្ឋគ្រប់គ្នាអស់ហើយ ប៉ុន្តែតាមការពិត ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងឃុំផាត់សណ្ដាយទាំងមូល សូម្បីតែដីមួយដុំ ក៏ពួកគាត់មិនទាន់ទទួល បាននៅឡើយនោះទេ ។

កន្លងមកផងដែរ ប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្ដឹង ទៅរូបលោកអភិបាលស្រុកកំពង់ស្វាយ និងរូបលោកអភិបាលខេត្ត កំពង់ធំឲ្យជួយពួកគាត់ជាច្រើនលើកច្រើនសារ ប៉ុន្តែរូបលោក សុខ លូ មិនធ្លាប់បានយកចិត្តទុកដាក់ដោះស្រាយ ជួយពួក គាត់នោះទេ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បើគិតអំពីការរងទុក្ខនូវទង្វើអយុត្តិធម៌នេះ គឺអស់រយៈពេលជាង ០៤ឆ្នាំ ទៅហើយ ពួកគាត់អត់ទ្រាំតទៅទៀតលែងបាន ទើបបានជាផ្ទុះការតវ៉ាតែម្ដង និងបានរាយការណ៍សុំឲ្យក្រុមអ្នកសារព័ត៌មាន ឲ្យចុះមកយកព័ត៌មានដល់ទីតាំងដីទំនាស់ ជួយស្រាវជ្រាវរកការពិត នេះតែម្តង ។

ជុំវិញទៅនឹងការលើកឡើងពីប្រជាពលរដ្ឋរងទុក្ខ ថាអាជ្ញាធរថ្នាក់ដឹកនាំខេត្តមិនព្រមអើពើសោះអង្គើយជាមួយរាស្ត្រខ្លួននេះ
អង្គភាពព័ត៌មានយើង នៅមិនទាន់បានការបំភ្លឺពីរូបលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
546 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2154 នាក់
ខែនេះ :
6719 នាក់
3 ខែនេះ :
16775 នាក់
សរុប :
522507 នាក់