គ្រូពេទ្យជនជាតិវៀតណាម មានជំនាញពេទ្យមិនទាន់ច្បាស់លាស់ ចាក់ថ្នាំស្លាប់ពលរដ្ឋខ្មែរម្នាក់ ក្នុងខេត្តសៀមរាប
រឿងរ៉ាវដ៏សោកសង្រេងមួយ ត្រូវបានកើតឡើងនៅលើក្រុមគ្រួសារពលរដ្ឋខ្មែរ បន្ទាប់ពីមនុស្សម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត
ព្រោះតែជឿជាក់ទៅលើជាជនជាតិវៀតណាម ដែលប្រកបមុខរបរជាគ្រូពេទ្យដោយគ្មានច្បាប់អនុញ្ញាត ហើយបានចាក់ថ្នាំទៅ លើពលរដ្ឋខ្មែរ ធ្វើឲ្យស្លាប់ភ្លាមៗនៅទីតាំងផ្ទះរបស់លោកគ្រូពេទ្យ ដែលជាកន្លែងកើតហេតុនេះតែម្តង ។
ករណីដ៏សោកសង្រេងនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០១៩ ម្សិលមិញ នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុក ស្វាយលើ ខេត្តសៀមរាប នៅផ្ទះគ្រូពេទ្យ នេះតែម្តង ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រូពេទ្យដែលបង្កឲ្យពលរដ្ឋខ្មែរស្លាប់នេះ មានឈ្មោះ ម៉ៅ សំអឿន ភេទប្រុស អាយុ ៧៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចំណែករីឯជនរងគ្រោះដែលបាន
ស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ ពោ ទឹម ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា បណ្តាលឲ្យស្លាប់ នៅនឹង ផ្ទះរបស់ជនជាតិវៀតណាម ដែលជាលោកគ្រូពេទ្យ នេះតែម្តង ។
ប្រភពបន្តថា ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមរូបនោះ ទទួលលទ្ធផលបានថា គ្រូពេទ្យប្រកបមុខរបរ គ្មាន លិខិតអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធអ្វីនោះឡើយ ព្រោះតែការព្យាបាលខុសបច្ចេកទេសបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ភ្លាមៗ ហើយជនសង្ស័យរូបនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ២០១៩ នេះ ប៉ុន្តែលទ្ធទោសទណ្ឌយ៉ាងណានោះ នៅមិនទាន់ដឹង នៅឡើយទេ ៕