ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ក្រសួងព័ត៌មានជូនដំណឹងជាសាធារណៈ ការធ្វើសមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្ន ក្នុងអាកាសយានដ្ឋាន សៀមរាប នៅថ្ងៃស្អែក១៨ ខែធ្នូ ឆ្នាំ២០១៩ សូមបណ្តាផ្សព្វផ្សាយទាំងអស់ចូលរួម ការពារការយល់ច្រឡំ
Tue,17 December 2019 (Time 06:38 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 904នាក់)

បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងថា នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ន ប្រចាំឆ្នាំ(Full Scale Airport Emergency Exercise REPEX-19) នៅថ្ងៃទី១៨ ខែធ្នូ ស្អែកនេះ ក្នុងលិខិតលេខ ១៦៥៤ សជណ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ហើយនោះ ដើម្បីការពារការយល់ច្រឡំណាមួយ ក្រសួងព័ត៌មាន ក៏បានជម្រាបតាម រយៈលិខិតលេខ២០៨០ សជណ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដល់បណ្តាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផងដែរ ដើម្បី ចូលរួមផ្សព្វផ្សាយជាសាធារណៈ ការពារ ការយករូបភាព និងព័ត៌មានទាំងអស់នោះ ទៅកាត់តរ និងបន្តផ្សព្វផ្សាយ ខុស ពីការពិត ពីសំណាក់ក្រុមបុគ្គលអគតិមួយចំនួន ដែលជាហេតុអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។

នៅក្នុងខ្លឹមសារនោះ បានបញ្ជាក់ថា សមយុទ្ធនេះនឹងមានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្លួលខ្មាញ់ ជាសិប្បនិម្មិត នៃការធ្លាក់យន្តហោះ ដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធ ។ ទន្ទឹមនឹងនេះ ក៏មានការប្រកាសអាសន្នដល់សមត្ថកិច្ច អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមសង្គ្រោះ រថ យន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យនានា និងជាពិសេសរថយន្តពន្លត់អគ្គិភ័យ នៅក្នុងខេត្តសៀមរាប ។

ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះ គឺដើម្បីហ្វឹកហាត់សាកល្បង និងផ្តល់បទពិសោធន៍ ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើក កម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាច កើតមានឡើង ជាយៈថា ហេតុ ។

គួររំលឹកថា ការសមយុទ្ធ ដែលធ្វើនៅអាកាសយានដ្ឋានសៀមរាប មួយនេះ គឺមិនមែនទើបតែបង្កើត ជាលក្ខណៈសមយុទ្ធ លើកដំបូងនោះទេ កន្លងមកសកម្មភាពសមយុទ្ធមួយនេះ គឺត្រូវបានអាជ្ញាធរខេត្ត បានអនុវត្តន៌ជាបន្តបន្ទាប់ផងដែរ សូម
មហាជនទាំងអស់កុំមានការភ្ញាក់ផ្អើល និងបារម្ភ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
531 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2139 នាក់
ខែនេះ :
6704 នាក់
3 ខែនេះ :
16760 នាក់
សរុប :
522492 នាក់