រាល់ការផ្សាយរបស់អ្នកសារព័ត៌មាន បើផ្សាយខុស គឺប្រធានអង្គភាព ឬចាងហ្វាង ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ខណៈ ដែលចាងហ្វាង ជាអ្នកដែលមានសិទ្ធិឲ្យចេញផ្សាយ ឬមិនអនុញ្ញាតផ្សាយ នេះបើតាមសម្តីរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដាសហគមន៍ហ្វេសបុក នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ នៅវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ កម្ពុជា ជប៉ុន ។រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកបានមានប្រសាសន៍ថា អ្នកសារព័ត៌មានអាចសរសេអីក៏បាន ប៉ុន្តែចាងហ្វាង ឬនិពន្ធនាយកត្រូវ ពិនិត្យមើលមុន នឹងចេញផ្សាយ ដើម្បីកុំឲ្យខុស នាំឲ្យមានការប្រឈមទៅនឹងផ្លូវច្បាប់ ។ គេមិនអាចប្តឹងអ្នកកាសែតបានទេ ប៉ុន្តែគេអាចប្តឹងឲ្យចាងហ្វាង ជាអ្នកទទួលខុសត្រូវ ចំពោះខ្លឹមសារព័ត៌មាន ដែលអ្នកកាសែតរបស់ខ្លួនបានផ្សាយនោះ ។លោកបានបន្ថែមទៀតថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួង នឹងបន្ថែមខ្លឹមសារមួយចំនួនដែលនិយាយពីការកំណត់ពីសមត្ថ ភាព និងលក្ខណៈសម្បត្តិ របស់ចាងហ្វាងកាសែតនៅក្នុងច្បាប់របបសារព័ត៌មានឆ្នាំ១៩៩៥ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យព័ត៌ មាននៅកម្ពុជា ដើរទាន់សភាពការណ៍ រីកចំរើនក្នុងយុគសម័យទំនើបនេះ ។គួបញ្ជាក់ដែរថា ប្រសាសន៌របស់លោករដ្ឋមន្ត្រី ថ្វីបើខ្លីក៏ពិតមែន ប៉ុន្តែខ្លឹមសារនេះ គឺជាចំណុចដែលអ្នកសារព័ត៌មានអាជីពទាំងអស់ចង់បាន ពីព្រោះថា ភាពទទួលខុសត្រូវនេះ វាគឺជាស្មារតីខ្ពស់របស់អ្នកសារព័ត៌មាន ក្នុងនាមជាកញ្ចក់បង្ហាញការពិតជូនសង្គម ។ ដើម្បីកែលំអរអ្នកដ៏ទៃ និងសង្គមបាន ក៏លុះណាតែបានកែនូវចំណុចខ្វះខាតរបស់ក្របខណ្ឌខ្លួនឲ្យមានតម្លៃសម្រាប់សេចក្តីថ្លៃថ្នូ សហការីចុះបំពេញវិជ្ជាជីវៈ ទើបជាការចាំបាច់ បំផុត ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា