នៅម៉ោងប្រមាណ១ និង៣០នាទី ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ នេះ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកណ្តាល បាន តម្រូវឲ្យលោកប្រធានការិយាល័យ ធម្មការ និងសាសនា ស្រុកស្អាង ចុះទៅពិនិត្យសកម្មភាពក្រុមលោកតាអាចារ្យ មួយក្រុម ដែលបានដើររៃអង្គាសនៅតាមផ្លូវ តាមទីសាធារណៈ ដែលស្ថិតនៅក្នុងទីតាំងផ្សារព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល ។តាមការបញ្ជាក់ពីលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកណ្តាល បានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៌ពីបង ប្អូនប្រជាពលរដ្ឋនៅផ្សារព្រែកតូច បានអះអាងថា ក្រុមលោកតាអាចារ្យមួយក្រុមនោះ គឺមុខដដែល រៃអង្គាសមិនឈប់សោះ ហើយទាមទាសុំឲ្យខាងធម្មការ និងសាសនា ជួយមានចំណាត់ការពិនិត្យ ទើបរូបលោកសម្រេចជម្រុញឲ្យការិយាល័យ ធម្មការ និងសាសនា ស្រុកស្អាង ទៅអញ្ជើញក្រុមលោកតាអាចារ្យទាំងអស់នោះ ដើម្បីពិនិត្យ និងសាកសួរអំពីមូលហេតុ នៃ ការរៃអង្គាស នេះ ។នៅចំពោះមុខ ខាងមន្ត្រីធម្មការ និងសាសនា បានធ្វើការណែនាំថា កន្លងមកមហាសន្និបាតសង្ឃវចនៈ មន្ត្រីសង្ឃទូទាំងប្រ ទេស បានធ្វើឡើងតាំងពីលើកទី១ រហូតដល់ទី២៨ គឺតម្រូវមិនឲ្យមានការដើររៃអង្គាសតាមផ្លូវអ្វីទៀតនោះទេ ព្រោះថា ការ ធ្វើនេះ គឺវាបានធ្វើឲ្យប៉ះពាល់ដល់សាសនា យ៉ាងខ្លាំង ហើយភាគច្រើននោះរាល់សកម្មភាពទាំងអស់នោះ ក៏តែងមាន ក្រុម ជនខិលខូចមួយចំនួនព្យាយាមប្រើរូបភាពទាំងឡាយនេះ ដើម្បីប្រមូលលុយជាប្រយោជន៌ពួកគេផងដែរ ។ក្រោយពេលដែលធ្វើការពិនិត្យ និងសាកសួររួចហើយផងដែរនោះ បានដឹងថា ក្រុមលោកតាអាចារ្យទាំងអស់នោះ គឺមកពី ទឹកដីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយមន្ត្រីធម្មការ និងសាសនា ខេត្តកណ្តាល ក៏មិនបានយកទោសពៃអ្វីដែរ គ្រាន់តែ តម្រូវឲ្យរូបលោកតាអាចារ្យទាំងអស់ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដើររៃអង្គាសនេះទៀត ព្រោះជាកំហុសឆ្គងមួយ ដែល សន្តិបាតសង្ឃវចនៈ មន្ត្រីសង្ឃទូទាំងប្រទេស លោកហាមឃាត់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា