មនុស្សម្នាក់ត្រូវបានស្លាប់ ក្នុងចំណោមមនុស្ស២៤៥ នាក់ ដែលបានពុលអាហារផ្លែត្រសក់ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ នៅក្នុងមណ្ឌលបន្សាបគ្រឿងញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ ។បើតាមការបញ្ជាក់ពីលោក កែវ សុភក្រ្តា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងតាមទូរស័ព្ទថា នៅក្នុង ករណីហេតុការណ៌នេះ ខាងសុខាភិបាល បានគ្រប់គ្រងស្ថានការបានហើយ ហើយយុវជនយុវតីបន្សាបគ្រឿងញៀន នៅក្នុង មណ្ឌលកែប្រែក៏បានធូស្រាលហើយផងដែរ ។លោកប្រធានសុខាភិបាល បានបញ្ជាក់ថា ព្រោះតែការភ័យខ្លាចរបស់ក្មេងៗ ពួកគាត់បានចូលមកក្នុងមន្ទីរពេទ្យច្រាលពេញតែម្តង ដើម្បីបង្កភាពងាយស្រួលនៅក្នុងការពិនិត្យជួយដល់ពួកគាត់ លោកប្រធានបានបញ្ជូនគ្រូពេទជាង៤០នាក់ និងរថយន្ត សង្គ្រោះបន្ទាន់ ចូលទៅសង្គ្រោះផ្ទាល់នៅក្នុងមណ្ឌលកែប្រែតែម្តង ជាក់ស្តែងផងដែរ ក្មេងៗទាំងអស់នោះ បានទាមទាដាក់ស៊ីរ៉ូមគ្រប់ៗគ្នា ក្រោមហេតុផលតែមួយ គឺការបារម្ភរបស់ពួកគាត់ ។ ទោះយ៉ាងណាក្តី នៅពេលនេះ ប្អូនៗនៅក្នុងមណ្ឌលកែប្រែបន្សាបគ្រឿងញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ បានធូរស្បើយហើយ ប៉ុន្តែចំពោះទិន្នន័យចំនួនអ្នកដែលរងគ្រោះ ក្រុមការងារគ្រូពេទ្យពុំបានដឹងនោះទេ សម្រាប់ការងាររបស់គ្រូពេទ្យ គឺមានតែការសង្គ្រោះព្យាបាលប៉ុណ្ណោះ ដូចនេះ ប្អូនៗអ្នកសារព័ត៌មានអាចសាកសួរទៅលោកប្រធានសង្គមកិច្ច ខេត្តបាន ។ដោយឡែកលោក ឈុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា រូបលោកកំពុងនៅទីក្រុងបាងកក ប្រទេសថៃ ការងារទាំងអស់ សូមអ្នកសារព័ត៌មានខលទៅសួរអនុប្រធានរបស់លោកតែម្តងចុះ ។ ក្នុងហេតុការណ៌ខាង លើនេះដែរ លោកអនុប្រធានមន្ទីរសង្គមកិច្ច បានបំភ្លឺតាមទូរស័ព្ទថា ក្នុងខេត្តការនេះ បើតាមគេរាយការជូនលោក គឺមាន ចំនួន ២៤៥នាក់ ហើយករណីដែលស្លាប់ម្នាក់យប់មិញនេះ មកពីអ្នករងគ្រោះ គាត់មានអាការៈពុលខ្លាំងពេក ។មតិមហាជនជាច្រើន បានលើកឡើងថា ករណីហេតុការណ៌នេះ លោកប្រធានមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ គួរជាអ្នកទទួល ខុសត្រូវ ពីព្រោះថាការនាំបន្លែត្រីសាច់យ៉ាងណាចូលទៅក្នុងមណ្ឌលកែប្រែ គួរណាស់តែមានពិនិត្យឲ្យបានហ្មត់ចត់ ពីព្រោះ ថា ទាំងអស់នេះគឺជាជីវិតមនុស្ស មិនមែនជាជីវិតសត្វនោះទេ ហើយម៉្យាងវិញទៀតនោះ ទីតាំងមណ្ឌលកែប្រែ គឺជាទីកន្លែង ដែលមហាជនរំពឹងគិតថា អាចជាកន្លែងកែលំអរមនុស្សឲ្យមានពន្លឺនៅក្នុងដូងជីវិត ហើយមិនមានការពិនិត្យលើអាហារផ្ទុក ទៅគីមីឲ្យបានត្រឹមត្រូវនោះទេ តើក្តីសង្ឃឹមរបស់មហាជនដែលមានជំនឿលើមណ្ឌលកែប្រែកន្លងមកនោះ តើគិតម៉េចទៅ ។សម្រាប់ព័ត៌មានខាងលើនេះ ភ្នាក់ងារយកព័ត៌មានយើង នៅមិនទាន់បានជួបសុំការបំភ្លឺពីលោកប្រធានមណ្ឌល ជីវិតថ្មីភ្នំបាក់ បាននៅឡើយទេ ព្រោះមិនមានលេខទំនាក់ទំនង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា