ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ពិធីប្រកាសតែងតាំង និងផ្ទេរភារៈកិច្ចប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ក្រោមអធិបតី ភាព ឯកឧត្តម ឆាន់ សុផាន រដ្ឋលេខាធិការក្រសួង
Tue,24 December 2019 (Time 06:18 PM)
ដោយ ៖ ស្រីរត្ន័ (ចំនួនអ្នកអាន: 780នាក់)

នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្តកំពត មានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរ ភារៈកិច្ចប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គ ភាព និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់ ។

យោងប្រកាសលេខ១៧៨.ដនស.ប្រក ចុះថ្ងៃច័ន្ទ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានខ្លឹមសារថា ត្រូវបានតែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ជំនួសលោក យិន វុឌ្ឍ ដែលត្រូវបានផ្ទេរភារៈកិច្ចទៅ បម្រើការនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ផ្តាំផ្ញើក្នុងឱកាសនេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាល ខេត្តកំពតបានមានប្រសាសន៍ថា ប្រធានមន្ទីរទើបទទួល តំណែងថ្មី ត្រូវបន្តធ្វើកិច្ចការដែលនៅសេសសល់ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសការផ្តល់ប័ណ្ណកម្មសិទ្ធិជាលក្ខណៈ ប្រព័ន្ធជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកិច្ចការងារដីធ្លី ។

ក្រើនរំលឹកស្រដៀងគ្នានោះដែរ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ បានមានប្រសាសន៍ថា មន្ត្រីជំនាញស្ថិតក្នុងក្រប ខ័ណ្ឌរដ្ឋត្រូវប្រើប្រាស់ពេលវេលាឱ្យបានសមរម្យស្របតាមច្បាប់ដែល បានកំណត់។ មានន័យថា ក្នុងនាមខ្លួនជាអ្នកធ្វើការងារ និងទទួលប្រាក់បៀវត្សរ៍របស់រដ្ឋ បែរជាទៅបម្រើការឱ្យក្រុមហ៊ុនដោយ ទុកកិច្ចការទាំងឡាយឱ្យនៅរាំងស្ទះរហូតបង្កការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវពឹងពាក់នោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
642 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2250 នាក់
ខែនេះ :
6815 នាក់
3 ខែនេះ :
16871 នាក់
សរុប :
522603 នាក់