ទូកដឹកឈើសសេកមួយគ្រឿងប្រភេទសន្លឹក ចុះពីរគោលដៅខាងលើ តាមបណ្តោយទន្លេសេកុង ត្រូវសមត្ថកិច្ចជំនាញរដ្ឋ បាលព្រៃឈើចាប់បង្ក្រាបបានស្ងាត់ៗ ខណ:លួចចរាចរណ៍ដឹកឈើខុសច្បាប់ ដោយមិនបានប្រាប់ជាមុន នៅវេលាម៉ោងប្រ មាណជា៤ជាងទាបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ខណៈព្រឹក ទើបភ្ញាក់ផ្អើលដល់ពលរដ្ឋមានការងឿងឆ្ងល់ ទូកដឹកឈើនោះមិនដឹងថាសមត្ថកិច្ចចាប់ ឬឈ្មួញមានខ្នងបង្អែកក្រាស់យ៉ាងណានោះទេ ព្រោះក្រុមការងារយើងពុំបាន ឃើញសមត្ថកិច្ច ឬមន្ត្រីជំនាញណាម្នាក់នៅយាមកាម ការពារទូកដឹកឈើនោះ ក្រោយពេលបង្ក្រាបបានដូចសព្វមួយដង នោះឡើយ។ក្រោយពីររាយការណ៍ទៅមន្ត្រីជំនាញ ខណ:ឃើញទូកដឹកឈើពេញមកឈប់ចតក្រោមស្ពានសេកុងនោះ ក៏បានរាយការណ៍ ជូនទៅលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានឆ្លើយថាចាំឲ្យកូនចៅទៅមើល ខណ:ទូកចាកចេញពីច្រាំង សំដៅមកចតនៅកំពង់សាលាមុខរង្វង់មូលចាស់ ក្រោយមកខលម្តងទៀតបែជាលោកឆ្លើយថា ឲ្យចុះសួរគេទៅឈើនោះ គេដឹក ទៅណាវិញ ក្រោយមកខលសួរម្តងទៀត ទើបដឹងថាឈើនោះគេចាប់ ព្រោះកូនចៅលោកឈ្មោះ ហ៊ុន ប៊ុនអឿន នាយរងសង្កាត់ ព្រៃឈើអូពង់មាន់ ទើបនឹងប្រាប់ ។ចំណែកលោក វា សុផាន់ នាយការិយាយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគបាលខេត្តស្ទឹងត្រែង ក៏ឆ្លើយស្រដៀង នឹងលោកនាយខណ្ឌដែរ ថាចឹងចាំឲ្យកូនចៅទៅមើល ហើយក៍ស្ងាត់ឈឹងដូចគ្នា ។តើនេះជាល្បិចរបស់សមត្ថកិច្ចឬ ដែលចុះបង្ក្រាបរួមគ្នា ហើយសូម្បីតែអ្នកសារព័ត៌មានយើងសួរក៏លាក់ដែរ តើនេះជាមូលហេតុឬ ទើបធ្វើឲ្យបទល្មើសកើតមានពេញបន្ទុកក្នុងខេត្តស្ទឹងត្រែងយើងនេះ មិនថាយប់ឬថ្ងៃនោះទេ ការដឹកជញ្ចូនឈើមិនដែល មានច្បាប់នោះទេ ជាពិសេសរថយន្តដឹកទ្វារបង្អួចនោះតែម្តង ភាគច្រើនពួកគេតែងតែចេញនៅពេលយប់ម៉ោង១២ ជាង រហូត ដល់ម៉ោង៤ ទាបភ្លឺ ។ហើយតើចរាចរណ៍ត្រួតពិនិត្យនឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ មានទាំងពីរនគបាលចរាចរណ៍ផ្លូវគោក នគបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នគបាលប្រឆាំងគ្រឿងញៀន រួមទាំងមន្ត្រីសាធារណ:ការផងដែរ ចល័តតាមគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ។តាមមតិរបស់ពលរដ្ឋជាច្រើនបាននិយាយថា បើគិតទៅសូម្បីតែស្រមោចក៏វាចេញមិនរួចដែរ ក្នុងការអនុវត្តច្បាប់តាមគោលការ របស់ប្រមុខរាជរដ្ឋាភិបាល រួមនឹងគណ:បញ្ចាការឯកភាពខេត្តផងដែរនោះ ប៉ុន្តែជាមន្ត្រីសមត្ថកិច្ចនឹងមន្ត្រីជំនាញ ទាំងនោះ គឃ្លើន មិនអនុវត្តន៍ច្បាប់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចុះក៏ដូចគណ:បញ្ចាការឯកភាពខេត្តផងដែរ បែជាបណ្តែត បណ្តោយឲ្យបទល្មើសចេញយ៉ាងគគ្រឹក ដូចទឹកហូរបាក់ទំនប់ទៅវិញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា