កាលពីថ្ងៃទី២៣ និងទី២៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និង ឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និង ឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចុះ ពិនិត្យ ទីតាំងភូមិសាស្រ្តអនុវត្តន៌គម្រោង ADB Climate Friendly Agri-Business Value Chain (CFAVC) ក្នុងខេត្តតា កែវ ដែលបានដាក់ស្នើមក PMU-ADB ចំនួន ១២គម្រោង។ នៅក្នុងសកម្មភាពការចុះពិនិត្យនេះ បានប្រព្រឹត្តទៅលើទិសដៅ រួមមានៈ ទី១ ប្រព័ន្ធធារាសាស្រ្តទំនប់ព្រៃក្តួច ក្នុងឃុំត្រពាំងក្រ ញ៉ូង ស្រុកត្រាំកក់ ទី២ ប្រព័ន្ធធារាសាស្រ្តទំនប់ក្រាំងអំពិល ក្នុងឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ទី៣ ប្រព័ន្ធធារាសាស្រ្តស្តុក សាប ក្នុងឃុំសម្រោង ស្រុកត្រាំកក់ ទី៤ ប្រព័ន្ធធារាសាស្រ្តត្រពាំងខន ក្នុងឃុំត្រពាំងធំ ស្រុកត្រាំកក់ ទី៥ ស្រះទឹក ០១កន្លែង ក្នុងឃុំត្រពាំងធំត្បូង ស្រះទឹក ០៣កន្លែង ក្នុងឃុំគុស និងស្រះទឹក ០១កន្លែងទៀត ក្នុងឃុំសម្រោង ដែលស្រះទឹកទាំងនេះស្ថិត ក្នុងស្រុកត្រាំកក់ ។សកម្មភាពការចុះពិនិត្យជាក់ស្តែងរបស់ លោកអនុរដ្ឋលេខាធិការ នាពេលនេះ គឺក្នុងបំណងជម្រុញឲ្យបានឆាប់លើការអនុវត្ត គម្រោង ADB CFAVC លើវិស័យទឹក ដែលក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម ត្រូវធ្វើការអនុវត្តឲ្យសម្រេចបានជោគ ជ័យលើបណ្តាការងារមួយចំនួន រូមមានៈ ១.ធ្វើការជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្ត្រ ចំនួនពី ២៧ ដល់ ៣២កន្លែង ក្នុង ០៤ខេត្តខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយផ្អែកតាមសណ្ឋានការជាក់ស្តែង នៃការប្រែប្រួលលើ ទីផ្សារ និងSDR ។ ២.ពិនិត្យធ្វើការចាត់ថ្នាក់លើផលប៉ះពាល់ដីធ្លី បរិស្ថាន និងធ្វើការកំណត់ខ្នាត ឲ្យបានត្រឹមត្រូវតាមការកំ ណត់របស់ ADB ក្នុងគម្រោងមួយនេះ។ ៣.ធ្វើការកំណត់ឲ្យបានច្បាស់លាស់លើដែនយុត្ថាធិការរបស់ក្រសួងធនធានទឹក និង ឧតុនិយម ក្នុងការអនុវត្តគម្រោងADB មួយនេះ ជៀសវាងការរាំងស្ទះណាមួយដែលកើតឡើង ជា យៈថា ហេតុ ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការអនុវត្តលើការជីកស្រះចំនួន ៨០០កន្លែង រួចបំពាក់នូវការធ្វើទំនើបកម្ម លើប្រព័ន្ធ ធារាសាស្រ្តដោយប្រើទឹកតិច ជូនខេត្តគោលដៅចំនួន០៤ គឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តត្បូងឃ្មុំ។សូមបញ្ជាក់ផងដែរថា ការអនុវត្តគម្រោងខាងលើមានការពន្យារពេលជិត ០២ឆ្នាំ ព្រោះតែការចាត់ការមិនតាន់តាមសភាពការ និងពុំច្បាស់ការលើនិតិវិធីអនុវត្តការងារ គម្រោងពីសំណាក់អង្គភាពពាក់ព័ន្ធមួយចំនួនតូច។ ក្នុងពេលនេះ លោកអនុរដ្ឋលេខា ធិការបានធ្វើការកំណត់បានច្បាស់លាស់អស់ហើយលើនិតិវិធីអនុវត្តការងារវិស័យទឹក និងពីដែន យុត្ថាធិការរបស់វិស័យទឹក ដែលកំណត់ដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ជូនជំនាញការ ADB ប្រចាំក្រសួង ទទួលបានច្បាស់ ហើយត្រូវតែធ្វើ ការបេ្តជ្ញាចិត្តមុតស្រួចទៅមុខអនុវត្តឲ្យខាងបានលើវិស័យទឹកក្នុងគម្រោង ADB CFAVCនេះ ជៀសវាង ជាន់ភារៈកិច្ចនាំឲ្យ ស្ទះការងារ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា