ក្រោយពេលដែលបណ្តាញព័ត៌មានជាច្រើន បានធ្វើការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ករណីជនគម្រក់៣នាក់ បានយកធ្វើ សកម្មឆបោកពលរដ្ឋ តាមរយៈក្លែងធ្វើជាសង្ឃចុះបិណ្ឌបាតរៃអង្គាសយ៉ាងសកម្ម ហើយត្រូវបែកការព្រោះតែនិមន្តចូលតាម ផ្ទះពលរដ្ឋ និងចូលដល់ក្នុងផ្ទះកប់ៗ ហើយត្រូវពលរដ្ឋមានការសង្ស័យ ព្រោះតែសកម្មភាពបិណ្ឌបាតនោះ វាលើសម៉ោងឆាន់ ថ្ងៃត្រង់ ក៏រាយការទៅសមត្ថកិច្ច ហើយនៅទីបំផុតទើបដឹងថា ពិតជាសង្ឃក្លែងក្លាយមែន ទើបសម្រេចចាប់ដោះស្បង់ចីវរសង្ឃ ក្លែងក្លាយនេះ ក្នុងវត្តសិរីមង្គលស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។សម្រាប់សកម្មភាពការត្រួតពិនិត្យរបស់សមត្ថកិច្ចនេះ ជនគម្រក់ដែលបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាតនេះ ទី១-ឈ្មោះ គឹម ម៉ាត អាយុ៣៣ឆ្នាំ។ ទី២-ឈ្មោះ សឿន ចិត្រា អាយុ២១ឆ្នាំ ទាំងពីរនាក់ រស់នៅ ខេត្តបាត់ដំបង។ និងទី៣-ឈ្មោះ ភី សារិទ្ធិ អាយុ ២៧ឆ្នាំ រស់នៅក្នុងភូមិខ្វៀវ ឃុំបេង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយឡែកតែការលេចធ្លាយពីមហាជន ដែលគេបាន ស្គាល់បុគ្គលមេក្លោងនោះ បានអះអាងថា បុគ្គលជាមេក្លាយដែលអះអាងប្រាប់សមត្ថកិច្ចថា ខ្លួនឈ្មោះ គឺម ម៉ាត អាយុ៣៣ ឆ្នាំនេះ តាមពិតបុគ្គលរូបនោះឈ្មោះ មករា មានប្រពន្ធជាម្ចាស់ផ្ទះសំណាក់ដ៏សម្បើមមួយនៅខេត្តកំពត ទៀតផង ។តាមរយៈគណហ្វេសប៊ុក ជួបផ្សាយ បានអះអាងថា ចង់ឲ្យច្បាប់ដាក់តន់អាមករាឲ្យបានធ្ងន់ធ្ងរ ជនដែលបំផ្លាញសាសនា បន្លំខ្លួនធ្វើជាសង្ឃរកស៊ីនៅក្នុងសាសនា មនុស្សនេះ ដែលមានស្រុក កំណើតនៅ តន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្នន្បគេថា នៅស្រុកចំការលើ ខេត្តកំពង់ចាម គេបំន្លំខ្លួនធ្វើជាមេក្លោងសង្ឃក្លែងក្លាយរាប់ឆ្នាំមកហើយ មិនដែលមាន សមត្ថកិច្ចណាចាប់បានទេ មនុស្សនេះគេមានឈ្មោះច្រើនណាស់ បួនដប់ម្ភៃឈ្មោះ បើឈ្មោះដែលលគេហៅច្រើនគឺឈ្មោះ អា មករា ប្រជាពលរដ្ឋសំណូមពរទៅសមត្ថកិច្ចតុលាការខេត្តបន្ទាយមានជ័យ ដាក់គុកឲ្យបានច្រើនឆ្នាំបន្តិច ឲ្យបុគល ក្លែងក្លាយក្រោយៗ ឲ្យមានការរាងចាល ។ទោះយ៉ាងណាក្តី គេមិនដឹងថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ សម្រេចយ៉ាងណាចំពោះបុគ្គលខាងលើរូបនោះ នៅឡើយទេ អង្គភាពយើង នឹងរង់ចាំយកព័ត៌មានច្បាស់ការបន្តទៀត ផ្សាយជូនមហាជនជ្រាបនៅពេលក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា