កាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ នៅសាលាស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វ ផ្សាយមួយ ដោយមានការអញ្ជីញជាអធិបតីពីរូបលោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត នៅក្នុងសកម្មភាពការ ងារ ដែលមានសារៈសំខាន់ និងចាំបាច់ដើម្បីរួមគ្នាអនុវត្តន៍ក្នុងបេសកកម្មទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ការរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត ចំពោះការអនុវត្តវិធានការច្បាប់ ប្រយុទ្ធប្រឆាំងនឹងគ្រឿង ញៀន ។ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង លោកបានផ្តាំផ្ញើ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបញ្ចុះបញ្ចូលពីជនអគតិមួយចំនួន ដែលតែងតែបោកបញ្ឆោតឲ្យប្រ ព្រឹត្តនូវអំពើខុសច្បាប់ ជាពិសេសការប្រើប្រាស់នូវសារធាតុញៀន និងការជួញដូរគ្រប់ប្រភេទ។នៅក្នុងករណីនេះ យើងត្រូវតែឆ្លើយថា ទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនវាបានបំផ្លាញអនាគត បំផ្លាញសង្គមគ្រួសារ និងបំផ្លាញសង្គមជាតិយើងទៀតផង និងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីសហគមន៍យើងគ្មានថ្នាំញៀន ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា