មានការហួសចិត្ត និងងឿងឆ្ងល់ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីជាយ៉ាងខ្លាំង នៅពេលដែលពួកគាត់បានឃើញអស់លោកអាជ្ញាធរដែនដីថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្ត ដែលជាសមត្ថកិច្ចអនុវត្តន៌បទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួង ហើយនៅទីបំនៅតែមានការបណ្តែតបណ្តោយឲ្យបទល្មើសល្បែងញៀនជល់មាន់ទាំងអស់នេះ កើតឡើងយ៉ាងពេញបន្ទុកដដែល បើទោះ ជាអស់លោកទាំងនោះបានដឹងថា សកម្មភាពសង្វៀនមាន់ភ្នាល់ស៊ីសងខុសច្បាប់ទាំងអស់នោះ គឺជាជម្ងឺមហារីកបំផ្លាញ សង្គម នោះក៏ដោយ ។ថ្មីៗនេះ មានសេចក្តីរាយការណ៌មួយចេញពីប្រជាពលរដ្ឋស្រុកអណ្តូងមាស បានប្រាប់ឲ្យដឹងថា ទីតាំងល្បែងបញ្ជល់មាន់ អាប៉ោងមួយកន្លែង ដែលជានិច្ចជាកាលជ្រកនៅក្នុងចំការស្វាយចន្ទី មានទីតាំងស្ថិតនៅក្នុងភូមិលូម ឃុំម៉ាលិច ស្រុក អណ្តូងមាស ខេត្តរតនគិរី គឺនៅតែបន្តសកម្មភាពលេងយ៉ាងគគ្រឹកគគ្រេងដដែល ។នៅរៀងរាល់ថ្ងៃ គេបានឃើញមានម៉ូតូ រថយន្តស៊េរីទំនើបៗ ដឹកមាន់ជល់ចូលទៅក្នុងចំការចន្ទី ដើម្បីណាត់គ្នាបញ្ជល់គ្នា និងមានល្បែងស៊ីសងគ្រប់ប្រភេទ ចាក់ទឹកលុយរាប់ពាន់ដុល្លារស្រែកហ៊ោកកញ្ច្រៀវ ពេញក្នុងចំការចន្ទី ដោយអ្នកខ្លះបាន អួតថា ម្ចាស់សង្វៀននេះ ពីមុនគាត់ជាអតីតអ្នកសារព័ត៌មានឈ្មោះ គឹម ហេង ប្រចាំក្នុងខេត្តរតនគីរី តែឥឡូវគេអត់ដឹង ថារូប គាត់កាន់កាសែតអ្វីទេ រីចំណែកអស់លោកសមត្ថកិច្ចបានទទួលកញ្ចប់ដាក់ខែ ដាក់អាទិត្យ ពីម្ចាស់សង្វៀនរួចរាល់ អស់ហើយ និយាយឲ្យចំ គឺគ្នាសមត្ថកិច្ចណាក៏មិនហ៊ានបង្ក្រាបទៀតនោះទេ ។ក្រោយពេលបែកធ្លាយការអួតអាងធ្លាយដល់អ្នករស់នៅក្នុងក្រុងបានលុង មានប្រជាពលរដ្ឋជាច្រើន បានលើកឡើងថា ចប់ហើយបើចឹងមែន សមត្ថកិច្ចដែលស្ថិតនៅក្រោមកណ្តាប់ដៃរបស់លោក ថង សាវុន ជាប្រធានអាជ្ញាធរដែនដីថ្នាក់ខេត្ត សង្ងំទុកឲ្យមានទីតាំងល្បែងខុសច្បាប់នេះ ដើម្បីប្រយោជន៌ចូលហោប៉ៅ ហើយពិតជាបំភ្លេចចោលបទបញ្ជារបស់លោក ឧបនាយករដ្ឋមន្ត្រី ស ខេង មែនឬទេ ក្នុងការបង្ក្រាបសង្វៀនមាន់ខុសច្បាប់ រក្សាសន្តិសុខជូនពលរដ្ឋនោះ ។ទោះជាយ៉ាងណា ករណីខាងលើនេះ គឺមានតែលោក ថង សាវុន ដែលអាចឆ្លើយតបជូនមហាជនជ្រាប នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា