មនុស្សចំនួន៣នាក់ ត្រូវបានស្លាប់ និងមនុស្សចំនួន១៣នាក់ទៀត បានរងរបួស ក្នុងហេតុការណ៌ឧបទ្ទវហេតុបាក់ស្រុតអាគារ នៅខេត្តសៀមរាបកាលពីម្សិលមិញនេះ ហេតុកាបាក់ស្រុតអាគារនេះមានទំហ៊ុំទទឹងរហូតដល់ទៅ៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ នឹងកម្ពស់៨ម៉ែត្រ គឺជាហេតុការណ៌ដ៏គួរឲ្យរន្ធត់មួយ ដែលធ្វើឲ្យបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បើតាមកាបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា ហេតុការណ៌មួយនេះបានកើតឡើងនៅវេលា ម៉ោងប្រមាណ២ នឹង១៥នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រ វត្តប្រាសាទគោចក ភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងករណីឧបទ្ទវហេតុបាក់ស្រុតអគារ ដែលកំពុងសាងសងខាងលើនេះ កំលាំង សមត្ថកិច្ចសង្គ្រោះបន្ទាន់ បានរុករកឃើញជនរងគ្រោះក្នុងគំនរអាគារបាក់ស្រុតនោះយ៉ាងស្វិតស្វាញបំផុតផងដែរ ។ក្រោយពីមានហេតុការណ៌ដ៏សោកសង្រេងនេះកើតឡើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានចូលរួមរំលែកទុក្ខ និង សោកស្តាយចំពោះឧបទ្ទេវហេតុដែលបានកើតឡើងនេះ ព្រមទាំងបានឧបត្ថម្ភថវិកាដល់គ្រួសារសព និងជនរងគ្រោះទាំង ១៦ នាក់នេះផងដែរ តាមរយៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តដែលដឹកនាំដោយរូបលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងរូបអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ដោយ ជនរងគ្រោះចំនួន ១៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល ចំណែកគ្រួសារសពចំនួន ៣នាក់ ក្នុងមួយគ្រួសារ ទទួលបានថវិកា ២០លានរៀល។ក្នុងនោះផងដែរ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៏បានឧបត្ថម្ភដល់ជនរងគ្រោះស្រាល ក្នុងមួយ នាក់ទទួលបានថវិកា១០០$ និងជនរងគ្រោះ ដែលកំពុងបានធ្វើការព្យាបាលនៅរាជធានីភ្នំពេញទទួលបានថវិកា ៣០០$ និងគ្រួសារសពក្នុងមួយគ្រួសារទទួលបានថវិកា ៣០០$ ផងដែរ។នេះជាហេតុការណ៌ដ៏រន្ធត់មួយរបស់បងប្អូនពលរដ្ឋខ្មែរ បន្ទាប់ពីហេតុការណ៌បាក់ស្រុតអាគារនៅឯខេត្តព្រះសីហនុ សម្រាប់ ទឹកដីកម្ពុជា ពីមុនៗមក មិនធ្លាប់ជួបប្រទះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា