ថ្មីៗនេះបែកធ្លាយការរិៈគន់ថា ទីតាំងដីរបស់រដ្ឋនៅជាប់និងបណ្តោយរបងវត្តជម្ពូរវ័ន្ត ដែលមានទីទាំងស្ថិតនៅក្បែរសង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ កំពុងត្រូវបានក្រុមរម៉កម៉ូតូខ្នាតធំៗ ចាប់ផ្តើមយកធ្វើជាទីតាំងដាក់លក់គ្រឿងសង្ហារឹម យ៉ាងអាណាធិបតេយ្យបំផុត ដែលមើលទៅហាក់បីដូចជាទីផ្សារទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនអត់យល់ថា តើព្រះគ្រូអនុគុណខណ្ឌពោធិ៍សែនជ័យ ព្រះវិន័យធម៌ និងជាចៅអធិការវត្តជម្ពូរវ័ន្ត ជាអ្នកអនុញ្ញាតិ ឬក៏អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជាអ្នកអនុញ្ញាត នោះទេ ។ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ស្របពេលទៅនឹងរង្វង់មូលចោមចៅ ត្រូវបានសាងសង់ធ្វើជាស្ពានអាកាសផងនោះ នៅរាល់ពេលព្រឹក និងពេលល្ងាច ទីតាំងផ្លូវខាងលើ គឺត្រូវក្លាយជាទីតាំងកកស្ទះបំផុត ។ ជាមួយការកកស្ទះណែនចង្អៀតតាន់ តាប់របស់បងប្អូនអ្នកដំណើរនេះ នៅលើផ្លូវបេតុងជាប់នឹងរបងវត្តជម្ពូរវ័ន្ត គេឃើញមានក្រុមរម៉កយកទីតាំងខាងលើ ដាក់តាំង បង្ហាញលក់គ្រឿងសង្ហារឹមលក្ខណៈដល់ទៅ២ជួរ ហាក់បីដូចជាមិនខ្វល់ថា ទីតាំងខាងលើ ជាដីសាធារណៈដែលប្រជាពលរដ្ឋ ចាំបាច់ប្រើប្រាស់ធ្វើដំណើរឆ្លងកាត់នោះឡើយ ។ពលរដ្ឋជាច្រើននោះបន្តថា ជាធម្មតាទីតាំងខាងលើ គឺជាផ្លូវសាធារណៈ ហើយការធ្វើសកម្មភាពលក់ដូរទាំងអស់នេះ គឺលុះត្រាតែមានការអនុញ្ញាតពីខាងសណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ទើបពួកគេអាចធ្វើសកម្មភាពបានយ៉ាងគគ្លើនយ៉ាងនេះ ប៉ុន្តែបើខាងសណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ពិតជាបានអនុញ្ញាតឲ្យទីតាំងខាងលើនេះ ដាក់ជាកន្លែងលក់គ្រឿងសង្ហារឹម យ៉ាងអា ណាធិបតេយ្យពិតមែននោះ គឺជាហេតុផលធ្វើឲ្យពលរដ្ឋក្តៅក្រហាយពេកណាស់ ពីព្រោះថា ទីតាំងផ្លូវនេះ គឺជាទីតាំងកកស្ទះ ជាងគេបំផុត ក្នុងរាជធានីភ្នំពេញ គឺទាំងពេលព្រឹក និងទាំងពេលល្ងាច ។សម្រាប់ព័ត៌មានមួយនេះ អង្គភាពយើងនៅមិនទាន់បានការបំភ្លឺបញ្ជាក់ពីរូបលោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បាននៅឡើយនោះទេ ដោយហេតុថា នេះជាការស្នើសុំរបស់ពលរដ្ឋ សុំឲ្យអង្គភាពចែករំលែកជូនថ្នាក់ ដឹកនាំ ទាំងអស់ជ្រាប ។អង្គភាពយើង និងបន្តយកព័ត៌មានអំពីចំណាត់ការ របស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ផ្សាយជូនមហាជនជ្រាប នៅពេល ក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា