មានការមិនអស់ចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំរើនផល២ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅ ពេលដែលពួកគាត់បានឃើញទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង ដែលកន្លងមកត្រូវបានអាជ្ញាធរខណ្ឌសមត្ថកិច្ច មាន ជ័យ ចុះបង្ក្រាបនោះ ឥឡូវនេះនៅតែបន្តបើកលេងឲ្យកងរំពងដូចពេលមុន ។ ប្រភពជាច្រើនចេញពីពលរដ្ឋដែលមានទីតាំងនៅក្បែរនោះបានឲ្យដឹងថា នៅរាល់ថ្ងៃនេះ គេឃើញមានមនុស្សចូលលេង យ៉ាងសស្រាក់សស្រាំ ប៉ុន្តែមិនបានយូរៗដូចមុនទេ គឺនៅរាល់ថ្ងៃនេះ គេលេងត្រឹមតែ៥គូរ ទៅ៦គូរ ប៉ុណ្ណោះ ហើយអ្នកដែលត្រូវការចាក់អាប៉ោង ក៏គេមានគ្នាណាត់ទុក នៅពេលដល់ម៉ោង ទើបគេចាប់ផ្តើមគៀងគរគ្នា ហើយក៏បែកខ្ញែកគ្នា តាមគោលការណ៌ដែលពួកគេសន្យាគ្នាទុក ។ស្របពេលដែលគេចាក់ភ្នាល់លេងរាល់ថ្ងៃនេះ គេក៏ឃើញអស់លោកនគរបាលមួយចំនួនជិៈម៉ូតូប្រត្រុយចុះឡើងៗ ប្រសិនបើមានអ្នកសារព័ត៌មានរូបណាចូលទៅ គឺមានអស់លោកប៉ូលីសជិៈម៉ូតូឆ្វែលចុះឡើង សំដែងកាយវិការហាក់បីដូចជាចុះបង្ក្រាបយ៉ាងចឹង ប៉ុន្តែជាការពិតនោះ គេនិយាយថា ត្រឹមតែជាការសំដែងល្ខោនបំភ័ន្តភ្នែកក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ ។ប្រជាពលរដ្ឋរស់ក្បែរទីតាំងខាងលើ បានធ្វើការរិៈគន់ថា ពួកគាត់មិនដឹងថា តើមូលហេតុអ្វីបានជាអំណាចច្បាប់ថ្នាក់ដឹកនាំ អាជ្ញាធរខណ្ឌមានជ័យ ដែលពួកគាត់រស់នៅ មានប្រសិទ្ធិភាពដូចជាអំពិលអំពែកយ៉ាងចឹង កន្លងមករូបលោក ពេជ្រ កែមុនី អភិបាលខណ្ឌ ជាពិសេសរូបលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ តែងអះអាងថា និងធ្វើការបង្រ្កាបទីតាំងសង្វៀន ជល់មាន់ នឹងអាប៉ោង ក្នុងទឹកដីខ្លួនឲ្យបាន ប៉ុន្តែនៅទីបំផុតទីតាំងដែលខ្លួនសន្យាជាមួយរាស្ត្រក្នុងមូលដ្ឋាន នៅតែមាន សកម្មភាពលេងល្បែងភ្នាល់ចាក់លុយស៊ីសងខុសច្បាប់ បន្តលេងឲ្យកងរំពងដដែល ។គួររលឹកថា កន្លងមកលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាយ៉ាងក្តៅគគុកឲ្យមន្ត្រីនគរបាលជាតិតាមមូលដ្ឋាន ធ្វើយ៉ាងណាបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ឲ្យបាន ប៉ុន្តែផ្ទុយទៅវិញ ទីតាំងសង្វៀន បញ្ជល់មាន់ និងអាប៉ោងស៊ីសងចាក់លុយខុសច្បាប់ ក្នុងភូមិចំរើនផល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅតែបន្តបើក លេងឲ្យកងរំពងពេញព្រៃ ចំណែកអស់លោកសមត្ថកិច្ចមូលដ្ឋានមួយចំនួន បែរជានាំគ្នាសង្ងំធ្មេចភ្នែកស្ងាត់ឲ្យសូន្យ រហូតធ្វើ ឲ្យទីតាំងខាងលើ ក្លាយជាការរិៈគន់ពីប្រជាពលរដ្ឋឡើងវិញ តែម្តង ។ទោះជាយ៉ាងណា អង្គភាពគេហទំព័រខ្លាប៉ុស្តិ៍ និងព្យាយាមយកព័ត៌មាន អំពីចំណាត់ការរបស់អាជ្ញាធរសមត្ថកិច្ចខណ្ឌមាន ជ័យ ផ្សាយជូនមហាជនជ្រាប នៅពេលក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា