ប្រភពដែលស្និទ្ធនឹងលោក ឈុន សុភមង្គល បានឲ្យដឹងថា បច្ចុប្បន្នមេគយនៅច្រកទ្វារអន្តរជាតិ ជាំ ស្រុកអន្លង់វែង និងមេគយនៅច្រកទ្វារអន្តរជាតិ អូរស្មាច់ ក្រុងសំរោង ក៏ដូចជាមេគយនៅច្រកជប់គគីរ ស្រុកបន្ទាយអំពិល ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។ ការដែលមន្ត្រីគយប្រចាំច្រកទាំង៣នោះហ៊ានឃុបឃិតគ្នាឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ដែលកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ទន្ទឹមនឹងនេះដោយសារមានការឃុបឃិតពីសំណាក់មន្ត្រីគយចល័ត ក្នុងខេត្តឧត្ដរមានជ័យ ទើបឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីច្រកព្រំដែនក្នុងស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកបន្ទាយអំពិល ទៅដល់គោលដៅរបស់ខ្លួន។ប្រភពពីមន្ត្រីគយមួយចំនួននៅក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ កំពុងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ ហើយក៏មានការឃុបឃិតជាមួយក្រុមគយចល័តក្នុងខេត្តឧត្ដរមាន ជ័យផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពខ្លះបានឲ្យដឹងថាលោក ឈុន សុភមង្គល ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ទើបខំប្រឹងស្រង់ដើមតាមរបៀបពុករលួយយ៉ាងតក់ក្រហល់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ឥឡូវនេះលោក ឈុន សុភមង្គល កំពុងយកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង មកអនុវត្តន៍នៅក្នុងខេត្តឧត្ដរមានជ័យ យ៉ាងពេញទំហឹងតែម្តង។ថ្មីៗនេះប្រភពពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង បានឲ្យដឹងថា លោក អួន សុភាព ប្រធានការិយាល័យគយច្រកអូរស្មាច់ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគឃ្លើនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពដែលស្និទ្ធនឹងលោក គួន សុភាព ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា ការដែលលោក គួន សុភាព ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយតាមច្រើនរូបភាពរបស់លោក ឈុន សុភមង្គល នេះផង។ ទន្ទឹមនឹងនេះក៏មានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ឈុន សុភមង្គល និងបក្ខពួកផងដែរ ព្រោះលោក ឈុន សុភមង្គល តែងតែប្រើប្រាស់ឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ដើម្បីបិទបាំងអំពើពុករលួយរបស់ខ្លួន។ចំពោះករណីខាងលើនេះ គេហទំព័រ ខ្លាបុ៉ស្តិ៍ យើងមិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីលោក ឈុន សុភមង្គល បាននៅឡើយទេនៅពេលនេះ ដោយសារពុំមានលេខទូរស័ព្ទ ។ សូមអរគុណ.!
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា