ខេត្តមណ្ឌលគិរី: ថ្មីៗនេះ បានធ្វេីកក្រេីកឡើងវិញ រួមទាំងខេត្តមណ្ឌលគិរី ក្រោមការដឹក ជញ្ជួនឈេីខ្នាតយក្សមួយរបស់កូនប្រសារលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានតួនាទីជាស្នងការរង យកឈ្មោះឱពុកក្មេក រំលែកចេញជាក្បួនឡានដឹកឈេីជ្រកក្រោមការបន្លំឈ្មោះថាមាន PC ធ្វេីការដឹកជញ្ជួនឈេីចេញទៅលក់នៅប្រទេសវៀតយ៉ាងគក្រឹកគក្រេងជាទីបំផុត ដោយមិនការត្រួតពិនិត្យពីមន្ត្រីជំនាញអ្វីឡេីយ ។សេចក្តីរាយការណ៍ច្បាស់ការមួយបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈេីយ៉ាងគក្រឹកគក្រេងនេះ មានទីតាំងស្ថិននៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ជាដែនជំរកសត្វព្រៃដែលប្រជាសហគមន៍បានថែរក្សាអស់រយៈពេលយូណាស់មកហេីយនោះ ត្រូវបានលោកស្នងការរង មានងារជាកូនប្រសាររបស់លោកអភិបាលខេត្តមណ្ឌលគិរី ធ្វេីការកាប់បំផ្លាញស្ទេីវិនាសគ្មានសល់នោះ រួចយកមកស្តុកទុកនៅក្រុមហ៊ុន(ប៉ាសុីហ្វិក)ដែលជាក្រុមហ៊ុនដែលល្បីល្បាញខាងកាប់បផ្លាញព្រៃឈើយ៉ាងសកម្មជារាងរាល់ថ្ងៃនោះ ប៉ុន្តែដែលមិនមានកម្លាំងជំនាញឬក្រុមសមត្ថកិច្ចណាហ៊ានចុះទៅបង្ក្រាបឡើយ។សេចក្តីរាយការណ៍បានបន្ថែមទៀតថា លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីផ្តល់សិទ្ធទៅឲ្យកូនប្រសាររកស៊ីឈេីប្រេីឈ្មោះ PC ក្លែងក្លាយធ្វេីជាមុខរបរអាជីបរបស់ខ្លួន សួរថាតេីនណាហ៊ានប៉ះពាល់កូនប្រសារគាត់ បេីអភិបាលខេត្តចេញមុខទៅហេីយនោះ នេះក៏មកពីអភិក្រម៥ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងចិត្តរបស់លោក ស្វាយ សំអ៊ាង ត្រូវកប់ចោលនៅក្នុងដីបាត់ទៅហេីយនោះ ហេីយតេីពាក្យសម្តីប្រកាសសន្យារបស់លោកនាយឧត្តសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការបង្រ្កាបបទល្មេីសធនធានធម្មជាតិថា លែងឲ្យមានការលួចកាប់បំផ្លាញព្រៃឈេីទៀតហេីយនោះ ក៏ប្រៀបដូចជាសម្លេងខ្យល់បក់កាត់ត្រចៀករបស់លោក ស្វាយ សំអ៊ាង ផងដែរហេីយមេីលទៅ ទេីបបាននាំឲ្យកូនប្រសារយកឈ្មោះឱពុក ដេីរក្រឡុកគេ ក្រកគេូទូទាំងខេត្តបែបនេះ។គួររំលឹកថា: បច្ចុប្បន្នក្រុមហ៊ុន ប៉ាសុីហ្វិក នេះមានស្តុកឈើជាច្រេីនប្រភេទដូចជា ខ្លុង ត្បែង ត្រាច កកោះជាដើម ។ល។ ហេីយក្នុងនោះក៏មានមន្រ្តីទាហ៊ាន បួនទៅប្រាំនាក់ នៅឈរយាមនៅខាងមុខ ច្រកចូលក្រុមហ៊ុននេះផងដែរ ហេីយក្នុងចំណោមទាហ៊ានទាំងនោះ គេដឹងផងដែរថា ទាហានឈ្មោះ រ៉េត ជាកូនមេប៉ុស្តិ៍ ភូមិប៉ុង។បងប្អូនប្រជាសហគមន៍ សូមសំណូមពរទៅ លោក សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមដាក់ការត្រួតពិនិត្យជាបន្ទាន់ទៅលេីអាជីវកម្មរបស់កូនប្រសារលោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរីនេះផងទៀន ។ជុំវិញបញ្ហាខាងលេីនេះ អង្គភាពខ្លាប៉ុស្តិ៍យេីងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ស្វាយ សំអ៊ាង បាននៅឡេីយទេ ព្រោះពំុមានលេខទូរស័ព្ទ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា