ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ករណីបាក់រលំអគារនៅក្រុងព្រះសីហនុ, កម្លាំងសមត្ថកិច្ចជិត ៧០០នាក់ ចេញប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះចេញពីគំនរបែកបាក់...!!!
Sat,22 June 2019 (Time 10:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 533នាក់)

(ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មានគេហទំព័រខ្លាប៉ុស្តិ៍ថា កងកម្លាំងសមត្ថកិច្ចរាប់រយនាក់ មកពីតាមអង្គភាពផ្សេងៗ បានចូករួមក្នុងប្រតិបត្តិការសង្រ្គោះ ជនរងគ្រោះដែលបានស្លាប់ និងរងរបួសនៅក្នុងគំនរអគារបែកបាក់ នៅក្រុងព្រះសីហនុ។

យោងតាមសេចក្តីរាយការណ៍មួយចំនួន ដែលបណ្តាញព័ត៌មាន គេហទំព័រខ្លាប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា «ក្រុមជួយសង្គ្រោះរួមមាន៖ កម្លាំងសង្គ្រោះរបស់រដ្ឋបាលខេត្តព្រះសីហនុ, ស្នងការដ្ឋានគរបាលខេត្តចំនួន ១៥០នាក់, កម្លាំងព្រំដែនទឹកចំនួន ៤០នាក់, ក្រុមហ៊ុន Sea Sneak ,China Copperation ចំនួន១០០នាក់, កំលាំងយោធា ១២០នាក់, កំលាងសង្រ្គោះបន្ទាន់ (៧១១) ចំនួន៤៣នាក់, កម្លាំងអាវុធហត្ថ ១៥៧នាក់ និងខាងកម្លាំងកំពង់ផែចំនួន៦០នាក់​ កម្លាំង​មូលដ្ឋានសមុទ្រ​កងទ័ព​ជើង​​ទឹក ចំនួន​ ៨0នាក់​។

សូមបញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមការងារជួយសង្គ្រោះមកពីគ្រប់កន្លែង បាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹកដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលសង្ស័យថា កំពុងស្ថិតនៅក្នុងគំនរបាក់បែក នៃអគារសំណង់ដែលរលំនៅក្រុងព្រះសីហនុ ដែលបានបាក់រលំកាលពីព្រឹកមិញ។

ក្រុមអ្នកជួយសង្គ្រោះទាំងនេះ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបំពាក់ដោយសម្ភារពេញលេញ និងបានជួយនូវឧបករណ៍សម្រាប់កាត់ដែក និងរថយន្តស្ទួចអាចលើកទម្ងន់ ៥០តោន រួមនឹងសម្ភារសង្គ្រោះចាំបាច់ផ្សេងទៀត។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថា នឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ ពីគំនរអគាររលំនេះ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ រហូតមកទល់ពេលនេះ ការជួយសង្គ្រោះជនរងគ្រោះ នៃការរលំអគារនេះបានចំនួន ២៩នាក់ ក្នុងនោះស្លាប់ ៧នាក់ និងរបួស២៣នាក់។

ក្នុងនោះគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានកិត្តិយស សូមចូលរួមនូវមរណ:ទុក្ខនៃក្រុមគ្រួសារសព្វដែលរងគ្រោះដោយសំណង់អាគារបានបាក់សង្កត់ធ្វើឲ្យបងប្អូនជនរួមជាតិបាត់បង់ជីវិត បែកបាក់គ្រួសារ. ទាំងអស់នេះបណ្តាលមកពីភាពអសកម្មរបស់មន្រ្តីសាលាខេត្តព្រះសីហនុនេះតែម្តង. ពិសេសអភិបាលខេត្ត និងប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសូរិយោដី ដែលធ្វេសប្រហែសក្នុងការងារ បណ្តោយឲ្យមានការសាងសង់ដោយមិនមានច្បាប់អនុញ្ញាត្ត ការដែលសាងសង់មិនមានច្បាប់អនុញ្ញាត្ត មានន័យថាសំណង់នេះសង់ខុសបច្ចេកទេស បានបណ្តាលឲ្យបាក់សម្លាប់ពលរដ្ឋខ្មែរជាង១០នាក់ និងរបួសមួយចំនួនធំ។

ការធ្វេសប្រហែសការងារនេះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សុំឲ្យរាជរដ្ឋាភិបាលមានវិធានការជាមួយអភិបាលខេត្តព្រះសីហនុដែលបើកឲ្យជនបរទេសសាងសង់សំណង់ខុសច្បាប់ និងមានវិធានការជាមួយប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ភូមិបាលខេត្តព្រះសីហនុតាមនីតិវិធីច្បាប់ ក្នុងករណីខ្វះការត្រួតពិនិត្យសំណង់ក្រោមការគ្រប់គ្រងរបស់ខ្លួន។

ព្រះរាជាណាចក្រកម្ពុជា ជាអាណាចក្រនីតិរដ្ឋ ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស បើអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រះសីហនុ រំលោភលើសេចក្តីទុកចិត្តពលរដ្ឋ និងរាជរដ្ឋាភិបាល ធ្វើឲ្យជនបរទេសសាងសង់អាគារអត់ច្បាប់ បញ្ជាក់ឲ្យពិភពលោកដឹងថា កម្ពុជាមិនគោរពនីតិរដ្ឋទេ. លោកមិនគួរនៅធ្វើជាអភិបាលខេត្តព្រះសីហនុ និងជាប្រធានមន្ទីរដែនដីខេត្តទៀតឡើយ។

បើរាជរដ្ឋាភិបាលនៅតែបន្ត តំណែងនេះឲ្យលោកទាំងពីរនាក់នេះទៀត មានន័យថា កម្ពុជាមិនមែននីតិរដ្ឋទៀតទេ ។

បងប្អូនជនរួមជាតិជាទីគោរពនិងជាទីស្រឡាញ់ ក្នុងនាមជាអ្នកនយោបាយអភិវឌ្ឍន៍ជាតិ ជឿថារាជរដ្ឋាភិបាល ពិតជាអនុវត្តនីតិរដ្ឋ។ និងមានវិធានការជួយដល់ជនរងគ្រោះជាក់ជាមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
796 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2404 នាក់
ខែនេះ :
6969 នាក់
3 ខែនេះ :
17025 នាក់
សរុប :
522757 នាក់