ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
វិនាសកម្មព្រៃឈើ...!!! លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី ផ្គើនច្បាប់និងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបើកដៃឲ្យក្រុមឈ្មួញកាប់ដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ....!!!
Wed,26 June 2019 (Time 08:08 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 552នាក់)

នាពេលថ្មីៗនេះ លោក ស្វាយ សំអ៊ាង កំពុងឃុបឃិតបើដៃឲ្យក្រុមឈ្មួញកាប់ដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ពីបទបញ្ជារបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ព្រះរាជាណាចក្រកម្ពុជាអ្វីបន្តិចសោះ ។

សេចក្តីរាយការណ៍ច្បាស់ការមួយបានឲ្យដឹងថា ឈើទាំងអស់នេះគឺជាឈើរបស់ឈ្មោះ ម៉ាប់ ដែលជាមេឈ្មួញដ៏ធំជាងគេនៅខេត្តមណ្ឌលគិរី មេឈ្មួញនេះបានអះអាងខ្លួនឯងថា នៅក្នុងខេត្តមណ្ឌលគិរីនេះមានតែខ្លួនទេ ទើបអាចធ្វើសកម្មភាពដឹកជញ្ជូនឈើរបៀបនេះបាន ព្រោះខ្លួនជាមនុស្សសំខាន់របស់លោកស្នងការរងខេត្តមណ្ឌលគិរីត្រូវជាកូនប្រសាររបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងក៏ជាមនុស្សជំនិត និងកាន់សេដ្ឋកិច្ចរបល់លោក ស្វាយ សំអ៊ាងផងដែរ ។

សេចក្តីរាយការណ៍បានបន្តថា សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខិតខំអភិវឌ្ឍន៍គ្រប់វិស័យ ដើម្បីឲ្យជាតិមានការរីកចំរើនយ៉ាងឆាប់រហ័ស តែលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ខិតខំអភិវឌ្ឍន៍ក្រុមឈ្មួយឲ្យចេះកាប់ដឹកជញ្ជូនឈើប្រណិតៗ យកទៅលក់នៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ដើម្បីឲ្យការអភិវឌ្ឍន៍ប្រព្រឹត្តអំពើពុករលួយរបស់ខ្លួនកាន់តែមានវិសាលភាពធំៗឡើង ។

សេចក្តីរាយការណ៍បានបន្តទៀតថា នៅព្រឹកម៉ោងប្រាំពីរព្រឹក ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យគេហទំពរខ្លាប៉ុស្តិ៍យើងដឹងថា លោកបានបញ្ជាកម្លាំងដើម្បីដាក់នៅប្រចាំមាត់ច្រកទ្វារ តែមិនបានដាក់កម្លាំងរល្បាតទេ ហើយលោកក៏មិនទាន់ទទួលបានរបាយការណ៍ណាមួយនៅឡើយដែរ ។
សេចក្តីរាយការណ៍បានបន្ថែមថា ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា បើលោក ស្វាយ សំអ៊ាង បានបញ្ជាកម្លាំងដាក់តាមមាត់ច្រក ហេតុអ្វីបានជាក្បួនរថយន្តរបស់មេឈ្មួញឈ្មោះ មាប់ ដឹកជញ្ជូនឈើរាប់រយគ្រឿងចេញតាមច្រកដាក់ដាំបានដោយរលូន តើសមត្ថកិច្ចដែលលោក ស្វាយ សំអៀង ដាក់ប្រចាំការនៅតាមម៉ាត់ច្រក ទៅចាប់បទល្មើសឬចាំមើលផ្លូវនិងជួយអន្តរាគមន៍បទល្មើសទៅវិញ ។

គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការសោកនាកម្មបាក់រលំអាគារកំពស់ប្រាំពីរជាន់នៅក្នុងក្រុងព្រះសីហនុ បណ្តាលឲ្យមានមនុស្សស្លាប់ជាង២០នាក់ និងរបួសជាង២០នាក់ កាលពីថ្ងទី ២២ ខែ មិថុនា ឆ្នាំ ២០១៩ សម្តេច ហ៊ុន សែន ប្រមុខដឹកនាំប្រទេសកម្ពុជា មានការក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំងចំពោះសោកនាសកម្មមួយនេះ សម្តេចបានអញ្ចើញចុះដល់ទីតាំងពិនិត្យស្ថានភាពនោះ ដោយផ្ទាល់ផងដែរ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ ហើយសម្តេចបានចំរុញឲ្យមានការលើកទឹកចិត្តដល់ជនរងគ្រោះ និងថែមទាំងអំពាវនាវស្វែងរកជំនួយមនុស្សធម៌ជួយជនរងគ្រោះថែមទៀតផង ។

ដោយឃើញថា ទាំងថ្នាក់ដឹកនាំប្រទេស អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជារវល់តែជួយសង្គ្រោះពលរដ្ឋរងគ្រោះក្នុងហេតុការណ៍បាក់អាគារនៅក្រុងព្រះសីហនុ ។ នៅយប់ថ្ងៃទី ២៤ វេលាម៉ោង ២ រំលងអធ្រាតឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ លោក ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរី បានឈ្លាតឱកាសបើកឲ្យមានការលួចនាំឈើចេញទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ រាប់រយគ្រឿង ដូចដង្ហែក្បួនរថយន្តអង្គកឋិនទានអញ្ចឹងដែរ ។

មតិមហាជនរងចាំមើលថា តើសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានវិធានការបែបណាទៅលើ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលកំពុងឈ្លាតឱកាសបើកឲ្យក្រុមឈ្មួញលួចនាំឈើចេញទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ នៅយប់ថ្ងៃទី ២៤ វេលាម៉ោង ២ រំលងអធ្រាតឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ ។

ករណីនេះផងដែរក៏មានការលើកឡើងថា លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អាចបើកឲ្យមានការលួចនាំឈើចេញទៅស្រុកយួនដោយរលូនបែបនេះ គេសង្ស័យថា ប្រហែលជាលោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថ់លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្រ្កាបបទល្មើសធម្មជាតិ ទទួលបានផលប្រយោជន៍ពីបុគ្គលឈ្មោះម៉ាប់នេះក្រាស់ក្រែលហើយមើលទៅ បានជាក្រុមឈ្មួញអាចធ្វើសកម្មភាពដោយរលូនបែបនេះ ។

ក្នុងនោះក៏មានការលើកឡើងថា វាខុសគ្នាផ្ទុយស្រឡះពីលោក យន្ត មិន អភិបាលខេត្តព្រះសីហនុ ដែលបានបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះសោកនាកម្មឧបទ្ទវៈហេតុបាក់រលំអាគារ បណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់និងរបួសនៅក្រុងព្រះសីហនុ លោក យន្ត មិន បានស្នើសុំសម្តេចដើម្បីលាឈប់ពីតំណែងអភិបាលខេត្តព្រះសីហនុ បញ្ជាក់ពីការទទួលខុសត្រូវក្នុងនាមលោកជាអភិបាលខេត្ត ។

មតិមហាជនជាច្រើនសំណូមពរយ៉ាងទទូចទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតទៅលើភាពអសកម្មរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីផងទាន ! ជៀសវាងព្រៃឈើដែលនៅសេសសល់ត្រូវបានក្រុមឈ្មួញកាប់ដឹកជញ្ជូនទៅប្រទេសវៀតណាមអស់គ្មានសល់ និងរក្សាទុកព្រៃឈើដែលនៅសេសសល់ទុកឲ្យកូនចៅខ្មែរជំនន់ក្រោយបានស្គាល់ប្រភេទឈើនៅក្នុងប្រទេសកម្ពុជាផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
790 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2398 នាក់
ខែនេះ :
6963 នាក់
3 ខែនេះ :
17019 នាក់
សរុប :
522751 នាក់