ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
តើលោក ឃួង ស្រេង គោរពច្បាប់និងចាត់វិធានការបែបណាចំពោះ លោក អ៊ឹង ប៊ុនប៉េង ថៅកែហាង ឬទ្ធិជ័យ ខណ្ឌជ្រោយចង្វារ សង់អគារសុំ៦ជាន់ ធ្វើលើសដល់៩ជាន់ គ្រោះថ្នាក់បំផុតនោះ..!!
Sun,30 June 2019 (Time 03:27 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 686នាក់)

ភ្នំពេញ៖សំណង់អគារកម្ពស់៩ជាន់មួយកន្លែង ជាកម្មសិទ្ធិរបស់លោក អ៊ឹង ប៊ុនប៉េង ថៅកែអាហារដ្ឋាន ឬទ្ធិជ័យ ស្ថិតតាមបណ្ដោយមាត់ច្រាំងទន្លេ ផ្លូវទន្លេមេគង្គ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ត្រូវបានអាជ្ញាធរនិងមន្រ្តីជំនាញចុះទៅទប់ស្កាត់ ហើយបានសម្រេចឲ្យផ្អាកសាងសង់ជាបណ្តោះអាសន្ន ក្រោយដឹងថាម្ចាស់សំណង់ មានច្បាប់អនុញ្ញាតឲ្យសាងសង់ត្រឹម៦ជាន់ តែម្ចាស់អគារលួចសង់រហូតដល់កម្ពស់៩ជាន់។

ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីរកឃើញការដ្ឋានសំណង់ដ៏ធំស្កឹមស្កៃ និងមានកម្ពស់រហូតដល់ទៅ ៩ជាន់របស់លោក អ៊ឹង ប៊ុនប៉េង មានច្បាប់អនុញ្ញាត សាងសង់ត្រឹមតែ៦ជាន់ ពោលគឺពី E0 រហូតដល់ E6» ប៉ុណ្ណោះពីសាលារាជធានីភ្នំពេញ និងរំលោភចូលច្រាំងទន្លេទាំងស្រុងដែលច្បាប់កំពុងហាមឃាត់ , អាជ្ញាធរខណ្ឌជ្រោយចង្វារ តម្រូវឲ្យម្ចាស់សំណង់ ផ្អាកការសាងសង់ជាបន្ទាន់ ដើម្បីឲ្យរៀបចំបែបបទស្នើសុំច្បាប់សាងសង់ជាថ្មីម្ដងទៀត។

ពាក់ព័ន្ធបញ្ហានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី២៩ ខែមិថុនា នេះថា ពិតជាមានការចុះផ្អាកសំណង់របស់លោក អ៊ឹង ប៊ុនប៉េង ថៅកែអាហារដ្ឋានឬទ្ធិជ័យប្រាកដមែន ។ ប៉ុន្តែទោះបីយ៉ាងណា លទ្ធផលយ៉ាងណានោះ គឺ អាជ្ញាធរកំពុងស៊ើបអង្កេតហើយ ។

សូមបញ្ជាក់ថា ថ្មីៗនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា “ទោះបីជាមានការណែនាំជាច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតឡើងជាបន្តបន្ទាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ”។

លោក ឃួង ស្រេង ថ្លែងនាពេលនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន មើលឃើញថា ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ បាក់រលំអគារគ្មានច្បាប់កម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សស្លាប់ចំនួន២៨នាក់ ។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានណែនាំដល់អភិបាលខណ្ឌទាំង១៤ មានវិធានការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និង សំណង់ខុសលិខិតអនុញ្ញាតសាងសង់ ។

អភិបាលរាជធានីភ្នំពេញ រូបនេះ សង្កត់ធ្ងន់ថា “ក្នុងករណីដែលសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតមាន ហើយបង្កឲ្យមានគ្រោះថ្នាក់និងបង្កព្យសនកម្មដល់អាយុជីវិតប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ លោកអភិបាលខណ្ឌ ត្រូវទទួលនូវវិន័យរដ្ឋបាល ទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និង ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន” ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
794 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2402 នាក់
ខែនេះ :
6967 នាក់
3 ខែនេះ :
17023 នាក់
សរុប :
522755 នាក់