ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំយកអំណយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមខណ្ឌចំកាមន ជូនពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ នៅសង្កាត់ទន្លេបាសាក់
Thu,11 July 2019 (Time 03:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 499នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំយកអំណោយរបស់ អនុសាខាកាកបាទក្រហមខណ្ឌចំកាមន ទៅចែកជូនបងប្អូនជន ចាស់ជរា ពិការ ក្រីក្រលំបាក ចំនួន៣០គ្រួសា នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានថ្លែងថា ក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញ និងអនុសាខាកាកបាទខណ្ឌចំការមន ដោយទទួលបាននូវព័ត៌ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស ក្នុងនាមសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យក្រុមការងារចុះនាំយកអំណោយ ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដែលកំពុងមានការខ្វះខាតចាំបាច់ចំពោះមុខ លើសពីនេះ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកផងដែរ។

លោកក៏បានបន្តថា អំណោយទាំងនេះ គឺជាអំណោយដែលកើតចេញពីទឹកចិត្ត និងបេះដូងមនុស្សធម៌រួមគ្នា សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតចំពោះមុខ។

សូមបញ្ជាក់ថា អំណោយដែលចែកជូន ប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា ពិការ ចំនួន៣០គ្រួសារ មកពីភូមិចំនួន១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ឃីដមួយកញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
45 នាក់
សប្តាហ៍នេះ :
516 នាក់
ខែនេះ :
3119 នាក់
3 ខែនេះ :
11109 នាក់
សរុប :
487990 នាក់