ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ បានបែងចែកដីឡូតិ៍​លេីកទី២ ជូនដល់ពលរដ្ឋ១៣៣គ្រួសារ
Thu,11 July 2019 (Time 09:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 613នាក់)

សេចក្តីរាយការណ៍ខេត្ត​បានឲ្យដឹថា ប្រជាពលរដ្ឋ១៣៣គ្រួសារ ដែលមិនទាន់បានចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍សម្បទានសង្គមកិច្ច ឃុំ២ធ្នូ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅ ត្រូវបានរៀបចំចាប់ឆ្នោតផ្ដល់ដីឡូតិ៍ជូនប្រជាពលរដ្ឋជា លេីកទី២ ក្រោម អធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរង ខេត្ត ក្រចេះ និងជាប្រធានគណៈកម្មការបែងចែកដីសម្បទាន សង្គមកិច្ច ក្នុងស្រុកស្នួល នាថ្ងៃទី ១១ ខែ កក្ដដា ឆ្នាំ ២០១៩ នៅបរិវេណការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្នួល ។

លោក តូច ឌុល បានប្រាប់ឱ្យដឹងថា លោក ជា តំណាង ប្រជាពលរដ្ឋម្នាក់ ដែលបានឡើងមកភ្នំពេញ និងដាក់ញត្តិ តវ៉ាទាមទារដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូ មេមត់ ទៅខុទ្ទកាល័យ សម្ដេចតេជោ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយ លោក ពិត ជា មានមោទនភាព និងសម្ដែងភាពសប្បាយ​រីករាយ និង បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តក្រចេះ និងក្រសួងស្ថាប័នជំនាញ ជាពិសេសក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទេីបឈានដល់ការសម្របសម្រួលដំណោះស្រាយបញ្ចប់ដែលអាចទទួលយកបាននៅថ្ងៃនេះ ដែលបានកាត់ឃ្វៀលដីសម្ប​ទា​នសេដ្ឋកិច្ច របស់ក្រុមហ៊ុន ប្រែក្លាយទៅជាដីសម្បទានសង្គមកិច្ច ដេី​ម្បី ចែកជូនបងប្អូនប្រជាពលរដ្ឋទាំង១៥៤៨គ្រួសារ ដែលបាន ដាក់ពាក្យស្នើសុំដី ។

លោក ខ័ណ្ឌ ចំណាន បានមានប្រសាសន៍ថា ការចាប់ ឆ្នោតជូនមុខសញ្ញាអ្នកទទួលដី នៅថ្ងៃនេះ ជាលេីកទី ២ ហេីយ ក៏ជាលើកចុងក្រោយផងដែរ ដេីម្បីបញ្ចប់នូវការងារ បែងចែកដីសម្បទានសង្គមកិច្ច ឃុំ២ធ្នូ ស្រុកស្នួល ។

លោក ខ័ណ្ឌ ចំណាន ក៏បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត ក៏បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែល ជាមុខសញ្ញាអ្នកទទួលទាំង១៣៣គ្រួសារ រយៈពេលជិត១ខែ ហើយ មុនចាប់ឆ្នោតនាថ្ងៃនេះ ។

សេចក្តីរាយការណ៍ក៏បានបន្តថា ប្រជាពលរដ្ឋទាំង១៣៣គ្រួសារ បានចូលចាប់ឆ្នោតបានគ្រប់ៗគ្នា ព្រោះ គ្មានលេីកក្រោយៗនោះ ទេ ហើយពេលបងប្អូនទទួលបាន បង្កាន់ដៃ ត្រូវរក្សាឲ្យបានល្អ ព្រោះបង្កាន់ដៃនេះជាសិទ្ធិ នៃ ការគ្រប់គ្រងដី និងឈានទៅចុះបញ្ជីដី ដេីម្បីទទួលបានប័ណ្ណ កម្មសិទ្ធិ៥ឆ្នាំខាងមុខ ។

បញ្ជាក់បន្ទាប់ពីការចាប់ឆ្នោតរួច រយៈពេលពេញមួយថ្ងៃនេះ នៅថ្ងៃទី ១៥ ខែ កក្ក​ដា ខាងមុខនេះ ក្រុមមន្ត្រីជំនាញ និង ចុះបង្ហាញដីឡូតិ៍ ជូនបងប្អូនដែលមានបង្កាន់ដៃនេះ ប្រហែលជា១សប្ដាហ៍អាចរួចរាល់។

លោក ខ័ណ្ឌ ចំណាន បានមានប្រសាសន៍បន្តថា ក្រោយពេលបងប្អូនបានស្គាល់ដីឡូតិ៍ហេីយ សូមបងប្អូនចូលកាន់កាប់និងប្រេីប្រាស់ រស់នៅលេីដីឡូតិ៍របស់ខ្លួន ហើយប្រសិន បើបងប្អូនមិនគោរព តាមលក្ខខណ្ឌនៃការទទួលយកដីឡូតិ៍ ដី សម្បទានសង្គមកិច្ចទេ បងប្អូនប្រឈមមុខ នឹងការដកហូត ដីត្រលប់មកវិញ ។

លោកអភិបាលរងខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋទាំង១៣៣គ្រួសារ ដែលចាប់ឆ្នោតលេីកទី២ និងទទួលបានដី និងត្រូវខិតខំកសាងលំនៅដ្ឋាន បង្កបង្កើនផល ដាំដំណាំ ដើម្បីជីវភាពរបស់ខ្លួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
526 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2134 នាក់
ខែនេះ :
6699 នាក់
3 ខែនេះ :
16755 នាក់
សរុប :
522487 នាក់