ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
កងកម្លាំងចម្រុះចុះត្រួតពិនិត្យផ្ទះនាំចូល ​និង​ចែកចាយបារី​ជាច្រើន​ប្រភេទ​ ​ពុំ​មាន​សារ​ព្រមាន​សុខភាពផ្ទុយ​ទៅ​នឹង​ច្បាប់
Tue,16 July 2019 (Time 04:08 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 606នាក់)

ភ្នំពេញ ៖ កងកម្លាំង​ចម្រុះចុះត្រួតពិនិត្យទីតាំងផ្ទះលេខ១០៤ ផ្លូវ​២៩៦ ​សង្កាត់​ទួល​ស្វាយព្រៃ​២ ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ​ក្នុង​ករណី​សង្ស័យ​ធ្វើការ​នាំចូល ​ស្តុក ចែកចាយ ​បារី​ម៉ាក GOLD SEAL ​និង​បារី​ជាច្រើន​ប្រភេទ​ទៀត ​​ដោយ​ពុំ​មាន​សារ​ព្រមាន​សុខភាព ​ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ផ្ទុយទៅ​នឹង​ច្បាប់ ។

សមត្ថកិច្ច​ចម្រុះ បានធ្វើ​ការឆែកឆេរ​ត្រួតពិនិត្យ ក្នុង​ឃ្លាំង​ស្តុក​បារី នៃ​ទីតាំង​ខាងលើ ​ដោយបាន​រក​ឃើញ​នូវ​សម្ភារ រួមមាន ​៖ បារី​ម៉ាក GOLD SEAL(​មួយ​កញ្ចប់​ដប់​ដើម​) ​និង​បារី​គ្មាន​សារ​ព្រមាន​សុខភាព​មួយ​ចំនួនទៀត​ដូចជា​ ម៉ាក GOLD SEAL(​មួយ​កញ្ចប់​ម្ភៃ​ដើម​), GUDANG GARAM, HARVEST, ORIS, TRADITION, ASHFORD, និង​ម៉ាក LIPS ដែល​សរុប​ទាំងអស់​ចំនួន​ ១២៩​កេស ព្រមទាំង​សម្ភារ​ប្រើប្រាស់​សម្រាប់​បំរើ​ឲ្យ​ការងារ​ផ្សាយពាណិជ្ជកម្ម​បារី​ ចំនួន ០៦​មុខផ្សេងទៀត ។

ប្រតិបត្តិការនេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា ​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ នៃ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព ក្រសួងសុខាភិបាល​ និង​កម្លាំង​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ដោយ លោក សេង គីម​ឡាក់ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ចប់សព្វគ្រប់ លោក​ព្រះរាជអាជ្ញារង ​បានសម្រេច​ឲ្យសមត្ថកិច្ច ធ្វើការ​ដកហូត​វត្ថុតាង​ទាំងអស់​ខាងលើ ​ដោយ​រក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅក្នុង​បន្ទប់​ឃ្លាំង​ដាក់​សម្ភារ នៅក្នុង​ទីតាំង​ដដែល បិទ​ប្លំ​បេ ​ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​បន្តទៀត​ ដោយ​ដាក់​ឲ្យស្ថិតក្រោមការទទួលខុសត្រូវរបស់តំណាងម្ចាស់​ទីតាំង រង់ចាំការសម្រេចពីស្ថាប័នតុលាការការ​ ព្រមទាំង​តម្រូវ​ឲ្យឈ្មោះ ឈុន រ​ត្ថា ភេទ​ប្រុស អាយុ​ ៣៤ឆ្នាំ ចូលខ្លួន​ទៅ​បំភ្លឺ ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​ ​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
522 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2130 នាក់
ខែនេះ :
6695 នាក់
3 ខែនេះ :
16751 នាក់
សរុប :
522483 នាក់