ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងស្ថាប័នជំនាញ ត្រូវយកចិត្តទុកដាក់លើបញ្ហាភាពរាំងស្ងួត គ្រោះទឹកជំនន់ និងបទល្មើសផ្សេងៗ ដើម្បីដោះស្រាយកង្វល់ជូនពលរដ្ឋ
Wed,17 July 2019 (Time 03:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 558នាក់)

កំពង់ចាម : លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកការជម្រុញទៅដល់អាជ្ញាធរ និងស្ថាប័នជំនាញឲ្យយកចិត្តទុកដាក់លើបញ្ហាភាពរាំងស្ងួត គ្រោះទឹកជំនន់ និងបញ្ហាបទល្មើសផ្សេងៗ ដើម្បីដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ។ លោក អ៊ុន ចាន់ដា ក្នុងឱកាសដែលអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម។

លោកអភិបាលខេត្ត មានប្រសាសន៍ថា ដោយសារតែនាបច្ចុប្បន្ន មានស្រុកមួយចំនួន កំពុងប្រឈមទៅនឹងការកង្វះទឹកធ្វើស្រែនោះ ជាពិសេស ក្នុងស្រុកចំនួន៣ គឺ ជើងព្រៃ បាធាយ និងស្រុកព្រៃឈរ កំពុងជួបប្រទះនឹងកង្វះទឹកធ្វើស្រែ ហើយប្រឡាយមេ បានរីងរាក់ និងពុំមានទឹកគ្រប់គ្រាន់ សម្រាប់កសិករប្រើប្រាស់ ហើយប្រភពទឹក ក៏នៅឆ្ងាយផងដែរ ។ តាមរយៈនេះ ស្នើទៅដល់អាជ្ញាធរមូលដ្ឋាន ពិនិត្យ និងតាមដានឲ្យដោយយកចិត្តទុកដាក់បំផុត ជាពិសេស អភិបាលស្រុកដែលពាក់ព័ទ្ធ សូមរាយការណ៍មករដ្ឋបាលខេត្ត ដើម្បី យើងពិភាក្សាជាមួយមន្ទីរធនធានទឹក រកវិធីសាស្ត្រដោះស្រាយជូនប្រជាពលរដ្ឋយើង។

លោកអភិបាលបន្តថា នាពេលឆាប់ៗខាងមុខនេះ យើងប្រឈមនឹងបញ្ហាគ្រោះជំនន់ទឹកទន្លេមេគង្គ ក្នុងនោះយើងមានក្រុង-ស្រុក ចំនួន៦ គឺ ស្រុកស្ទឹងត្រង់, កំពង់សៀម, ក្រុងកំពង់ចាម, កងមាស, កោះសួទិន និងស្រុកស្រីសន្ធរ តែងទទួលរងគ្រោះទឹកលិចជារៀងរាល់ឆ្នាំ។ ដែលប្រការនេះ យើងទាំងអស់គ្នា ក៏បានក្ដាប់នូវព័ត៌មានអំពីស្ថានភាព នៃការបាក់ស្រុតច្រាំងទន្លេ ជារៀងរាល់ឆ្នាំ ដើម្បីស្រង់ទិន្នន័យ លើកផែនការ សម្រាប់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសការរកទីកន្លែងសម្រាប់តាំងទីលំនៅថ្មី ឲ្យឆ្ងាយពីកន្លែងប្រឈមនោះ។

លោកអភិបាលបានបន្តទៀតថា បញ្ហាទាំងអស់នេះ ខេត្តពុំមានលទ្ធភាពក្នុងការដោះស្រាយឡើយ ពោលគឺទាមទារឲ្យមានការជួយអន្តរាគមន៍ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះនោះ។ ទន្ទឹមនឹងនោះដែរ អាជ្ញាធរនៅក្នុងដែនសមត្ថកិច្ច ក៏ត្រូវមានការទទួលខុសត្រួវផងដែរ ជាពិសេស ការចុះអន្តរាគមន៍ ការត្រៀមបង្ការ និងការជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ឈានមកដល់នោះ។ ក្រៅពីនោះ អាជ្ញាធរ និងស្ថាប័នជំនាញ ក៏ត្រូវរៀបចំនូវទូក កាណូត និងទីទួលសុវត្ថិភាព ព្រមទាំងការជួយផ្គត់ផ្គង់នូវស្បៀងអាហារ និងថ្នាំសង្កូវ ឲ្យទាន់ពេលវេលាផងដែរ។

ដោយឡែក ទាក់ទិនអំពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធរណៈជាពិសេសបទល្មើសផ្សេងៗ មានដូចជាការនេសាទខុសច្បាប់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន សូមអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសសូមណែនាំដល់មន្ត្រីរាជការ នៅក្រោមឱវាទ កុំឲ្យពាក់ព័ន្ធជាមួយនឹងបទល្មើសទាំងអស់នេះ បើមិនដូច្នោះទេ នឹងត្រូវអនុវត្តវិធានការផ្លូវច្បាប់ ដោយមិនទុកឲ្យនណាម្នាក់ រួចខ្លួនឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
569 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2177 នាក់
ខែនេះ :
6742 នាក់
3 ខែនេះ :
16798 នាក់
សរុប :
522530 នាក់