(ដកស្រង់ពីគេហទំព័រk-esan)ខេត្តកំពង់ធំ ៖ ក្នុងដំណើរបេសកកម្មរយ:ពេលពីរថ្ងៃចុងសប្តាហ៍ ជុំវិញបឹងទន្លេសាបរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយអភិ បាលរងខេត្ត និងសហការី បានអញ្ជើញមកពិនិត្យស្ថានីយផលិតពូជស្រូវបល័ង្គ នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។ លោកប្រធានមន្ទីរបានឲ្យដឹងថា បច្ចុប្បន្នស្ថានីយមានផ្ទៃដី១១ហិកតា ក្នុងនោះមានជាដីស្រែសម្រាប់ទុកផលិតពូជស្រូវ អគាររដ្ឋបាល ឃ្លាំង រោងជាង។ល។ ស្ថានីយមានតួនាទីជាកន្លែងផលិតពូជស្រូវទុកសម្រាប់ចែកជូនប្រជាកសិករ និងជាថ្នាលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មសមស្របមួយផងដែរ។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជារួច ឯកឧត្តមនៅតែមានអារម្មណ៍គិតគូរពីការចុះអន្តរាគមន៍ជួយកសិករដែលកំពុងទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅតាមបណ្តាខេត្តដែលឯកឧត្តមបានអញ្ជើញចុះទៅពិនិត្យឃើញផ្ទាល់ក្នុងរយ:ពេល២ថ្ងៃកន្លងទៅនេះ។ លោកបានចេញបញ្ជាឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានវិស្វកម្មកសិកម្ម និងមន្ទីរប្រមូលគ្រឿងចក្រទាំងអស់ ចុះមកអន្តរាគមន៍ភ្ជួរដីជូនកសិករនៅថ្ងៃចន្ទស្អែកនេះជាបន្ទាន់ ព្រមទាំងនាំយកស្រូវពូជមកចែកជូនកសិករនៅតំបន់ដែលឯកឧត្តមបានសន្យាជាមួយប្រជាជន ។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ គួរធ្វើតាមក្រោយ ដើម្បីធ្វើយ៉ាងណាឲ្យទាន់សភាពការណ៍ ។ថ្ងៃចុងក្រោយនៃដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំ ដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវជួយដល់ប្រជាកសិករឲ្យបានទាន់ពេលវេលា នៅតំបន់កំពុងប្រឈមនឹងគ្រោះរាំងស្ងួត ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា