រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងពិធីចែកពូជស្រូវផ្ការំដួល ចំនួន ២១,៥០០គីឡូក្រាម ជូនដល់ប្រជាកសិករ ចំនួន ២៩០គ្រួសារ លើផ្ទៃដីដាំដុះចំនួន ២១៥ហិកតា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំត្បែង ស្រុកកំពង់ស្វាយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា គ្រោះរាំងស្ងួតនេះ មិនមែនជួបតែនៅខេត្តកំពង់ធំទេ គឺកើតឡើងទូទាំងប្រទេស ហើយថ្ងៃនេះ ក្រុមការងារយើងបានចុះមកចែកពូជស្រូវផ្ការំដួល ដែលជាប្រភេទស្រូវសែនក្រអូប ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក អង្ករមានក្លិនក្រអូប ឆ្ងុយឆ្ងាញ់ជាងគេ។ ពេលនេះ បងប្អូនទទួលបានពូជស្រូវសុទ្ធល្អ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈមន្ទីរកសិកម្មខេត្ត សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ដែលមានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកចែកដល់ដីបងប្អូនផ្ទាល់តែម្តង។ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកឲ្យប្រជាកសិករក្រៅពីការធ្វើស្រែ ត្រូវចេះដាំដំណាំរួមផ្សំ ក៏ដូចជាចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ សុទ្ធតែអាចយកទៅលក់បានប្រាក់កម្រៃ យកមកទ្រទ្រង់ជីវភាពដូចគ្នា និងថែរក្សាសុខភាពឲ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។ឯកឧត្តម ងិន ឆាយ ថ្លែងថា នៅតំបន់នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្លាប់បានចុះមកពិនិត្យស្ថានភាពនៅទីនេះផ្ទាល់រួចមកហើយ ទើបឯកឧត្តម បានចាត់តំណាងរូបឯកឧត្តមមកចូលរួមចែកពូជស្រូវផ្ការំដួល និងភ្ជួដីស្រែ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការបង្កបង្កើនផលបន្តទៀត ជាទូទៅពូជស្រូវផ្ការំដួលនេះក្នុងមួយហិចតាត្រូវការពូជចំនួន ១០០គីឡូក្រាម។ ឯកឧត្តមបន្ថែមទៀតថា គ្រោះរាំងស្ងួតឆ្នាំនេះ គឺជាឆ្នាំមួយដែលមានបញ្ហាច្រើន បើយើងសង្កេតមើលទៅលើទិន្នន័យដែលទទួលផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនេះ គឺមានប្រមាណជាង ១៥ ម៉ឺនហិកតា ទូទាំងប្រទេស ប៉ុន្តែការទទួលរងផលប៉ះពាល់គ្រោះរាំងស្ងួតនៅមានទំហំតិចតួចនៅឡើយ ប្រហែលជិត ៤ពាន់ហិកតានៅទូទាំងប្រទេស។ ដោយឡែកនៅទីនេះ ការបង្ករបង្កើនផលស្រូវរដូវវស្សា មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារបងប្អូនប្រជាកសិករធ្វើស្រូវប្រភេទអ៊ីអ៊ែរ ហើយមកដល់ពេលនេះ ត្រូវដល់ពេលវេលាស្រូវចាប់ផើមធ្វើខ្លួន ប៉ុន្តែខ្វះទឹកបណ្ដាលឱ្យខូចខាតទាំងស្រុង។ លើសពីនេះ នៅកន្លែងខ្លះទៀត ពួកគាត់ធ្វើស្រែស្រូវវស្សា ទោះបីមានគ្រោះរាំងស្ងួត ក៏យើងនៅមានក្តីសង្ឃឹមខ្លះដែរ នៅពេលដែលមានភ្លៀងធ្លាក់ ស្រូវនឹងល្អឡើងវិញ។ជាមួយគ្នានោះដែរ ឯកឧត្តម ងិន ឆាយ បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំធ្វើការថែបំប៉ននៅស្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយមិនត្រូវទុកស្រូវចោល ដោយមិនទៅមើលថែទាំ ទុកឲ្យដង្កូវស៊ី ឬ ស្មៅបោកងាប់នោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា