ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជខេត្តមណ្ឌលគិរី ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិកា ចំនួន២៨គ្រួសារ
Wed,24 July 2019 (Time 02:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 522នាក់)

ខេត្តមណ្ឌលគិរី៖ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបនូវការខ្វះខាត ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយសមាជិក សមាជិកា អនុសាខាស្រុក និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៏មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តមណ្ឌលគិរី បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្ត្រីម៉េមាយ កុមារកំព្រា ឫជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឯកបន្តថា ជាក់ស្តែងគ្រួសារក្រីក្រ និងជនរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ និងថវិកាមួយចំនួន របស់កាកបាទក្រហកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈផងដែរ។

បន្ទាប់មកឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាន ដែលបានកើតមាននៅក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ម្យ៉ាងទៀតត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណា លើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ។

តាមការបញ្ជាក់របស់លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិកា ក្មេងកំព្រាចំនួន២៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងបន្ថែមថវិកាក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល ដោយឡែក កុមារកំព្រា ទទួលបានកង់មួយ កាតាប១ សំលៀកបំពាក់២កំផ្លេរ និងសម្ភារៈសិក្សាមួយចំនួន ថែមទាំងបានចែកសម្ភារៈសិក្សារួមមាន៖ ប៉ិច២០០ដើម និងសៀវភៅ៣០០ក្បាល ជូនដល់សាលាបឋមសិក្សាត្រពាំងផ្អេរ និងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា៣០ម៉ឺនរៀល ប្រគេនព្រះចៅអធិការវត្តត្រពាំងផ្អេរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12 នាក់
ម្សិលមិញ :
45 នាក់
សប្តាហ៍នេះ :
506 នាក់
ខែនេះ :
3109 នាក់
3 ខែនេះ :
11099 នាក់
សរុប :
487980 នាក់