ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន : បើយកក្រមព្រហ្មទណ្ឌ មកអនុវត្តជាមួយអ្នកសារព័ត៌មាន ហាក់ដូចជាគំរាមទៅលើអ្នកសារព័ត៌មាន!
Fri,26 July 2019 (Time 11:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 585នាក់)

-ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងអង្គប្រជុំមួយស្ដីពីការផ្សព្វផ្សាយគ្រឿងស្រវឹង ឯកឧត្តមបានលើកឡើងថា យោងតាមច្បាប់ស្តីពីរបបសាព័ត៌មានអ្នកសារព័ត៌មាន មិនមានទោសជាប់គុកទេ តែមានទោសត្រូវផាកពិន័យប៉ុណ្ណោះ។

-ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា បច្ចុប្បន្ននេះមានមន្ត្រីស្ថាប័នមួយចំនួនចំពោះសារព័ត៌មានបានផ្សាយប៉ះពាល់ដល់ខ្លួន ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយមិនបានស្នើសុំឲ្យអង្គភាពដែលបានផ្សាយនោះធ្វើការស្រាយបំភ្លឺឡើងវិញទេ គឺសំអាងក្រមព្រហ្មទណ្ឌបរិហារកេរ្តិ៍។

-អ្នកសារព័ត៌មានទាំងអស់បានទទួលសិទ្ធិការពារដោយមិនមានទោសជាប់គុកនោះទេ តែមានទោសចាប់ផាកពិន័យប៉ុណ្ណោះ។

-ប៉ុន្តែច្បាប់នេះមិនអនុវត្តលើអ្នកសារព័ត៌មានទេ ព្រោះក្រមព្រហ្មទណ្ឌនេះ ត្រូវបានច្បាប់ស្ដីពីរបបសារព័ត៌មាន បានការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មានរួចហើយ។

-បើយកក្រមព្រហ្មទណ្ឌមកអនុវត្តជាមួយអ្នកសារព័ត៌មាន ហាក់ដូចជាគំរាមទៅលើអ្នកសារព័ត៌មាន។

-ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នតាមបណ្ដាខេត្តក៏មានក្រុមអ្នកតាមដានព័ត៌មាន និងក្រុមប្រតិកម្មផងដែរ ដោយមានឯកឧត្តមអភិបាលខេត្តរងជាប្រធាន។

- ឯកឧត្តមបានបន្តថា អង្គភាពសារព័ត៌មានមានសិទ្ធិសេរីភាពមិនបំភ្លឺក៏បាន ដោយឃើញថាមានភាពអយុត្តិធម៌មួយចំនួនក្នុងសង្គមដោយតម្រូវឲ្យបុគ្គលមុនដាក់ពាក្យបណ្ដឹងទៅតុលាការ ត្រូវស្នើសុំអង្គភាពនោះបំភ្លឺជាមុនសិន ។

-ចំពោះសារព័ត៌មាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មិនត្រូវបានស្ដីពីរបបសារព័ត៌មាន ការពារទេ ហើយការក្រសួងព័ត៌មានក៏មិនទទួលស្គាល់ដែរ ដោយទទួលស្គាល់តែ វិទ្យុ ទូរទស្សន៍កាសែត ដែលមានច្បាប់នៅក្រសួងព័ត៌មានតែប៉ុណ្ណោះ។

ជូនទៅដល់មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីពូកែកសាងសំណុំរឿងចាប់អ្នកកាសែតចោទពីបទព្រហ្មទណ្ឌ។

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
646 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2254 នាក់
ខែនេះ :
6819 នាក់
3 ខែនេះ :
16875 នាក់
សរុប :
522607 នាក់