ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ឯកឧត្ដម សុខ លូ ដឹកនាំមន្ត្រីរាជការ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ នាំយកកូនឈើ១៩០០ដើម ទៅដាំនៅព្រៃសហគមន៍​ក្បាលអូរក្រញ៉ាក និងអបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩
Wed,31 July 2019 (Time 03:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 519នាក់)

(ដកស្រង់ព័ត៌មានពីគេហទំព័រខេមរាដេលី) ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានរៀបចំពិធីដាំកូនឈើអបអរសាទររុក្ខទិវា៩កក្កដា ឆ្នាំ២០១៩ នៅទីតាំងព្រៃសហគមន៍​ក្បាលអូរក្រញ៉ាក ស្ថិតនៅក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ក្រោមអធិបតីភាពឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណ៤០០នាក់។

ការដាំដើមឈើបានចាប់បដិសន្ធិតាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ ក្រោមព្រះរាជតំរិះដ៏ឈ្លាសវៃរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះអគ្គមហេសី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង បានជំរុញការងារនេះឱ្យក្លាយជាប្រពៃណីជាតិមួយ ហៅថា«រុក្ខទិវា» ដែលសម្ដេចវរៈរាជបិតាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យលេខ៧៣៨ នស ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៥២។ ប៉ុន្តែឆ្លងកាត់សង្គ្រាមជាបន្តបន្ទាប់ ធ្វើឱ្យប្រពៃណីរុក្ខទិវានេះបាត់បង់ដោយឯកឯងពីប្រតិទិនប្រចាំឆ្នាំ។ការរៀបចំឲ្យមានរុក្ខទិវាឡើងវិញចាប់តាំងពីឆ្នាំ១៩៨៨មក ប៉ុន្តែទើបតែមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ ក្រុមប្រឹក្សារដ្ឋ នៃរដ្ឋកម្ពុជា បានចេញសេចក្ដីសម្រេចលេខ០៨ សរ សម្រេចបង្កើតឡើងវិញនូវរុក្ខទិវាដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។ ក្រោយមកច្បាប់ស្ដីពីព្រៃឈើ ដែលប្រកាសឲ្យប្រើតាមព្រះរាជក្រម នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០២ នៅក្នុងមាត្រា៦០ ក៏បានចែងអំពីសារៈសំខាន់ នៃទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា«រុក្ខទិវា» ដែលប្រារឰនៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំដែរ។

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ គឺជាការអនុវត្តនូវចក្ខុវិស័យ រយៈពេលវែងរបស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចការពារធនធានធម្មជាតិ ជាពិសេសក្នុងគោលដៅគាំទ្រដល់សកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើគ្រប់ប្រភេទឡើងវិញ ពីព្រោះថា «ព្រៃឈើជាសរសៃឈាមក្នុងវិស័យកសិកម្ម ជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា»។ ពិធីរុក្ខទិវាក្នុងថ្ងៃនេះ មានអត្ថន័យ និងសារៈសំខាន់ដ៏ជ្រាលជ្រៅ សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យចូលរួមដាំដុះព្រៃឈើ និងថែរក្សាការពារព្រៃឈើ សត្វព្រៃ ឲ្យគង់វង្ស និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង ហើយលើសពីនេះ ដើម្បីអបអរសាទររុក្ខទិវាថ្នាក់ជាតិ ៩ កក្កដា ២០១៩ ដែលត្រូវបានប្រារព្ធឡើងនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរីស្រុកសំបូរ ខេត្តក្រចេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្ស នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ មហាជនទូទៅ «ត្រូវចាត់ទុករឿង​ថែរក្សា​ព្រៃឈើ​ជារឿងរបស់យើងទាំងអស់គ្នា មិនមែនជារឿងរបស់នរណាម្នាក់​នោះទេ ដូច្នេះសូមបងប្អូន​ចូលរួមជួយរក្សាព្រៃឈើទាំងអស់គ្នា»។ ត្រូវចូលរួមដាំបន្ថែម និងថែរក្សាដើមឈើ ឲ្យបានល្អ និងគង់វង្សបង្កើនគម្របបៃតង ឲ្យបានកាន់តែច្រើន ដើម្បីរក្សាលំនឹងបរិស្ថាន និងធម្មជាតិសម្រាប់ជីវិតមនុស្សសត្វ លើភពផែនដីនេះ ឲ្យប្រកបដោយនិរន្តរភាព និងស្រស់បំព្រងគ្រប់រដូវកាល។ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សានូវសុខភាពឲ្យបានល្អ ដោយគេងក្នុងមុងជានិច្ច និងដាក់អាបែតក្នុងពាងទឹក អាងទឹក និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈានមិនមែនមានតែកូនក្មេងទេ មនុស្សចាស់ក៏មានកើតជំងឺគ្រុនឈាមដែរ។ ម្យ៉ាងវិញទៀត សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។

ដើម្បីអបអរសាទរទិវាដាំដើមឈើ ដែលជាប្រពៃណីជាតិឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំបាន ដាំកូនឈើចម្រុះសរុបចំនួន១៩០០ដើម រួមមាន កូនឈើប្រភេទធ្នង់ចំនួន៣០០ដើម នាងនួនចំនួន៣០០ដើម បេងចំនួន៣០០ដើម ក្រញូងចំនួន៣០០ដើម និងសម្រាប់តម្រូវការប្រជាពលរដ្ឋចំនួន៧០០ដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
45 នាក់
សប្តាហ៍នេះ :
697 នាក់
ខែនេះ :
3300 នាក់
3 ខែនេះ :
11290 នាក់
សរុប :
488171 នាក់