សេចក្តីរាយការណ៌ច្បាស់ការមួយបានឲ្យដឹងថា លោក អាន់ សំអាត់ ប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ បានប្រព្រឹត្តអំពើរពុករលួយយ៉ាងពេញបន្ទុក ដោយធ្វើសកម្មភាព គៀបសង្កត់ ធ្វើបាប ជញ្ជក់ឈាមពីប្រជាពលរដ្ឋក្រីក្ររាប់ពាន់នាក់ពូកែខាងប្រម៉ូលលុយបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ តាមរយ:ការផ្ដល់សៀវភៅឆ្លងដែននេះ។ សេចក្តីរាយការណ៍បានបន្តថា លោក អាន់ សំអាត បានដាក់ភ្នាក់ងារជាច្រើនកន្លែងនៅសង្កាត់អូរស្មាច់ សំរាប់ទទួលធ្វើសៀវភៅឆ្លងដែន និងកំណត់យកក្នុង១នាក់ ១៤ម៉ឺនទៅ១៥ម៉ឺនរៀល ពលរដ្ឋមកពីខេត្តផ្សេងៗដែលត្រូវការប្រើប្រាស់សៀវភៅឆ្លងដែនជាចំបាច់ ទៅព្យាលជុំងឺ រឺទៅធ្វើពលករស្រុកថៃ។ ចំណែកភ្នាក់ងារប្រម៉ូលទទួលធ្វើសៀវភៅឆ្លងដែន បានយកលុយទៅលោក អាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយចំនួន ១០ម៉ឺនរៀល ក្នុងម្នាក់ៗ ចំពោះភ្នាក់ងារប្រម៉ូលទទួលបានចំណេញ ក្នុងមួយនាក់៤ម៉ឺនទៅ៥ម៉ឺនរៀល សម្រាប់ថ្លៃធ្វើសៀវភៅឆ្លងដែនឬប័ណ្ណព្រំដែន ។សេចក្តីរាយការណ៍បានបន្តថា លោក អាន់ សំអាត អាងខ្លួនជា ប្រធានការិយាល័យច្រកចេញចូលតែមួយ ធ្វើអ្វីស្រាប់តែអំពើចិត្ត ក្នុងការប្រមូលលុយពីពលរដ្ឋក្រីក្រ តាមរយ:ការផ្ដល់សៀវភៅឆ្លងដែន ទើបហ៊ានផ្គើន និង អនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្ដល់បណ្ណ័ព្រំដែន ដោយយកថ្លៃសេវ៉ា ចាប់ពី១៤ម៉ឺនទៅ១៥ម៉ឺនរៀល ក្នុងសៀវភៅឆ្លងដែនមួយក្បាល។ ដែលសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃ តម្រូវកំណត់បណ្ណ័ព្រំដែន ក្នុងមួយក្បាលតែពីម៉ឺនរៀលប៉ុណ្ណោះ។ លោក អាន់ សំអាត បានយកលំនៅដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងច្រកចេញចូលតែមួយសំរាប់ធ្វើបណ្ណ័ឆ្លងដែន និងបំពេញបែបបទផ្សេងៗដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យឬឯកសារផ្សេងៗពីរដ្ឋបាលសាលាខេត្តនោះទេ គ្រាន់តែមានហត្ថលេខាលោក លឹម សុខតូ អភិបាលរងខេត្តម្នាក់គឺគ្រប់គ្រាន់ហើយ ដោយមិនគោរពទៅតាមបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ បានដាក់ចេញដើម្បីឲ្យអនុវត្ដ។សេចក្តីរាយការណ៍បានបន្តទៀតថា សព្វថ្ងៃនេះមានប្រជាពលរដ្ឋមិនក្រោមរាប់ពាន់នាក់ក្នុងមួយខែ ដែលបានចាញ់បោកនិងត្រូវលោក អាន់ សំអាត គៀបសង្កត់ពួកគាត់ឲ្យបង់លុយលើសសៀវភៅបន្ទុក ។ សូមបញ្ជាក់ថា ក្នុងម្នាក់ត្រូវបង់លុយចាប់ពី ១៤ម៉ឺនរៀលទៅ១៥ម៉ឺនរៀល ក្នុងរយៈពេល២ទៅ៣ថ្ងៃបានសៀវភៅឆ្លងដែនយកទៅប្រើប្រាស់។ ក្នុងតំលៃខាងលើនេះ លើសទៅនឹងសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃដែលបានកំណត់ រហូតគុណនិង៧ដង ដែលក្រសួងកំណត់យកសេវ៉ាត្រឹមតែ២ម៉ឺនរៀលតែប៉ុណ្ណោះ។ លោក អាន់ សំអាត បានជញ្ជក់ឈាមរាស្រ្ដ ចាប់តាំងពីក្រសួងមហាផ្ទៃចេញអនុក្រិដ្ឋប្រកាស់ផ្ទេសេវ៉ាកម្មផ្ដល់សៀវភៅឆ្លងដែន ពីនគរបាលអន្តោប្រវេសន៍ មកឲ្យអាជ្ញាធរខេត្តជាអ្នកទទួលវិញម្ដង។ សូមបញ្ជាក់ថា រាល់ការបំពេញបែបបទសៀវភៅឆ្លងដែន របស់ច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ មានតែហត្ថលេខាលោក លឹម សុខតូ អភិបាលរងខេត្តឧត្ដរមានជ័យតែម្នាក់ ដោយមិនមានការត្រួតពិនិត្យរាល់ឯកសារផ្សេងៗឆ្លងកាត់រដ្ឋបាលខេត្តនោះទេ។ ដោយដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ របស់សាលាខេត្តឧត្ដរមានជ័យ ទើបមិនបានបំពេញតាមលក្ខណ័របស់ក្រសួងបានដាក់ជូន។ក្នុងនោះមានការសំណូមពរពីប្រជាពលពលរដ្ឋ សូមសម្តេចក្រឡាហោម ស ខេង មេត្តាជួយអន្តរាគមន៍ឲ្យលោក អាន់ សំអាត អនុវត្តសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា