សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានរថយន្តល្មើសដឹកឈើមួយបាំងកន្លះ ពណ៌ត្រេអុី ឆ្លងកាត់តាមរង្វង់មូលផ្លូវ៦០ រួចបើក កាត់តាមមុខមន្ទីរ ពេទ្យគន្ធបុប្ផាទៅដាក់ក្នុងឃ្លាំងកែច្នៃឈើដ៏ធំខាងក្រោយសារៈមន្ទីរ ខេត្តសៀមរាប ជាប់និងសណ្ឋាគារ សេនជូរី ។សេចក្ដីរាយការណ៍បានបញ្ជាក់ថា កម្មករក៏បានជិះតាមរថយន្ត ដឹកឈើរបស់មេឈ្មួញជើងចាស់ឈ្មោះ រិក បានដឹកឈើគេចពន្ធកក្រើកឡើងវិញហើយ ។ ចំពោះទីតាំងកែច្នៃមួយកន្លែងនេះ ដំណើរការប្រមូលទិញឈើគេចពន្ធចូលអស់រយះពេលជិត២០ឆ្នាំហើយ គេតែងតែសង្កេតឃើញមានរថយន្តនិងរុឺម៉កដឹកឈើគ្រប់ប្រភេទចល័តចូលជាញឹកញាប់នោះ ត្រូបានគេដឹងតៗគ្នាថា ម្ចាស់ឃ្លាំងកែច្នៃឈើនេះ ជាអ្នកមានអំណាចថែមទៀតផង បានជាមានសន្តិសុខយាមកាមយ៉ាងតឹងរឹងបំផុតចាំបើកទ្វារឲ្យរថយន្ត ដឹកឈើចេញ-ចូល២៤ម៉ោង។មហាជនកំពុងរង់ចាំមើលថា លោក ទៀ សីហា អភិបាលខេត្តសៀមរាប ចាត់វិធានការបែបណាទៅលើឃ្លាំងស្តុកឈើគេចពន្ធខ្នាតយក្សមួយនេះ សូមចាត់វិធានការបង្ក្រាបឱ្យដូចគ្នានឹងសណ្ឋាគារអង្គរអេរ៉ាដែលស្តុកឈើតាប់ៗប្រណីតគេចពន្ធនិងមានពន្ធជាង៥០០ម៉ែត្រ ត្រីគុណថ្មីៗនេះល្បីល្បាញកក្រើកពេញខេត្តសៀមរាបវិញហើយ។ ពាក់ព័ន្ធនិងបញ្ហានេះលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ខណ្ខៈដែលលោកកំពុងតែដាំកូនឈើនោះ លោកបានប្រាប់ថា ចាំមើលលោកសួរកូនចៅរបស់លោកសិន ហើយលោកក៏បិទទូរសព្ទ័ទៅ ដោយមិនឃើញមានការឆ្លើយតបអ្វីទាំងអស់ ។ប្រភពពីមេឈ្មួញបានឲ្យដឹងថា ពេលពួកគេដឹកឈើគេចពន្ធចូលមកក្រុងសៀមរាបម្តងៗ មុននិងចូលត្រូវតែរាយការណ៍ ជាមុនទៅជំនាញរដ្ឋបាលព្រៃឈើ.មន្ត្រីបរិស្ថាន.នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួងប្រចាំក្នុងខេត្ត រួមជាមួយប៉េអឹម ទើបមេឈ្មួញអាចដឹកជញ្ជូនឈើចូលបានយ៉ាងរលូនដោយសេរី ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា