ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
លោកអភិបាលខេត្ត ស្វាយ ​សំអ៊ាង និង​លោកស្នងការនគរបាល​ខេត្ត ឡោ​ សុខា មើល​រំលង​ល្បែងស៊ីស​ង​ នៅភូ​មិដាក់ដាំ ឃុំដាក់ដាំ ស្រុក​អូររាំង ​ខេត្តមណ្ឌ​លគិរី ធ្វើឲ្យ​ប្រជាព​លរដ្ឋ​ព្រួយបារម្ភពី​បញ្ហាអស​ន្តិសុខសង្គម
Tue,09 July 2019 (Time 10:49 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 576នាក់)

សេចក្តីរាយការណ៍ពី​ភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋានរបស់​ពួកគាត់​មាន​ល្បែងស៊ីសង​ជ្រក​ក្រោមស្លាក​កាស៊ីណូ ដំណើរការ​បានយ៉ាង​រលូន​ ​ហើយ​អ្នក​ចូល​លេងល្បែង​ភាគច្រើន​លើសលប់​ជា​ជនជាតិខ្មែរ ចំណែក​ជនជាតិ​យួន​មាន​តិចតួច​ណាស់។

សេចក្តីរាយការណ៍​បន្តថា នៅក្នុង​កាស៊ីណូ​នោះ​មាន​បើក​ល្បែង​បញ្ជល់មាន់​និង​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ ​ហើយ​ជនជាតិខ្មែរ​ដែល​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​នោះ​ចាញ់​អស់​លុយនិង​ទ្រព្យសម្បត្តិ រថយន្ត​ឬ​ម៉ូតូ​ជា​បន្តបន្ទាប់​។

ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក៏ដូចជា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិនព្រម​ចាត់វិធានការ​ទៅលើ​ម្ចាស់​កាស៊ីណូ​ដែល​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ល្បែងស៊ីសងខុសពី​ការកំណត់​នៅក្នុង​ច្បាប់​នោះ​។

តាម​ការបញ្ជាក់ពី​ពលរដ្ឋ​រស់នៅភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​កាស៊ីណូ​នេះបើក​ល្បែង​បញ្ជល់មាន់​ និង​ល្បែង​អាប៉ោង​ទ្រង់ទ្រាយ​ធំ គឺមាន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏ដូចជា​អ្នក​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ចូល​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង​! ផ្ដើមចេញពី​ល្បែងស៊ីសង​នេះហើយ​ទើប​បច្ចុប្បន្ន​នៅក្នុង​ឃុំ​ដាក់​ដាំ និង​បណ្ដា​ឃុំ​មួយចំនួនទៀត​ក្នុងស្រុក​អូររាំង កើតមាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម​គួរ​ឲ្យ​ព្រួយបារម្ភ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

រហូតមកដល់​ពេលនេះ​ម្ចាស់​កាស៊ីណូ​នៅ​ភូមិ​ដាក់​ដាំ កំពុង​បន្ត​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​ពេញបន្ទុក​ដោយ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​នៃ​ការបង្កើត​កាស៊ីណូ​នោះទេ ចំណែក​មន្ត្រី​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​។

មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ក្នុង​ច្បាប់​ដែលបង្កើត​កាស៊ីណូ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ស៊ីសង​នោះទេ គឺ​សម្រាប់តែ​ជនបរទេស​តែប៉ុណ្ណោះ ហើយ​ម្ចាស់​កាស៊ីណូ​ណា​បំពាន​ច្បាប់​ត្រូវ​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​ជាក់ជាមិនខាន​។ ចំពោះកាស៊ីណូ​នៅ​ភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បែរជា​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​គឃ្លើន ហើយ​អ្នកខ្លះ​ចាញ់​អស់​លុយ​ទ្រព្យសម្បត្តិ ​រថយន្ត​-ម៉ូតូ ហើយ​ឈានដល់​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀតផង​។

ដូច្នេះហើយ​ទើប​ពលរដ្ឋ​ក្នុង​ភូមិដាក់ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង អំពាវនាវ​យ៉ាងទទូចសុំ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសងនៅ​ក្នុង​កាស៊ីណូ​នៅ​ភូមិ​ដាក់​ដាំ ជាបន្ទាន់ ព្រោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី នាំគ្នា​​ធ្វើ​មិនដឹងមិនឮការរាយការណ៍របស់ពលរដ្ឋក្នុងមូលដ្ឋាននោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
555 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2163 នាក់
ខែនេះ :
6728 នាក់
3 ខែនេះ :
16784 នាក់
សរុប :
522516 នាក់