ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ប្រជាពលរដ្ឋសម្ដែងក្ដីត្រេកអរបន្ទាប់ពីឯកឧត្តម គួច ចំរើន ចុះពិនិត្យជាក់ស្តែង បានបញ្ជាឲ្យមន្ត្រីជំនាញចុះសិក្សាស្ពាននេះឡើងវិញដើម្បីស្ថាបនាជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានស្រួល!
Sat,17 August 2019 (Time 04:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 484នាក់)

ព្រះសីហនុ៖ព្រឹកថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអមដំណើរដោយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងស្ពានមួយកន្លែងមានទីតាំងនៅភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ដែលត្រូវបានវាយប្រហារដោយជំនន់ទឹកភ្លៀងកាលពីប៉ុន្មានថ្ងៃនេះបណ្តាលអោយច្រោះដាច់គល់ស្ពានបង្កការលំបាកដល់ប្រជាជននិងសិស្សានុសិស្សឆ្លងកាត់។

ឯកឧត្តម គួច ចំរើន ក៏បានសន្យាជាមួយប្រជាពលរដ្ឋនិងធ្វើការស្ថាបនាផ្លូវមួយខ្សែទៀតចាប់ពីចំណុចស្ពាននេះនៅភ្ជាប់នឹងផ្លូវជាតិលេខ ៤ ម្តុំរោងចក្រក្រោនផងដែរ។

ឯកឧត្តមក៏បានណែនាំឲ្យមន្ត្រីជំនាញកោះអញ្ជើញម្ចាស់ទីតាំងសិប្បកម្មផលិតឥដ្ឋមួយកន្លែងក្បែរគល់ស្ពានដែលបានរំលោភមក លើអូរឲ្យទៅសាលាខេត្តដើម្បីធ្វើការដោះស្រាយ ដោយតម្រូវកាយចេញជាបន្ទាន់។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថាប្រសិនបើជាស្ពានឈើដែលត្រូវបានភ្ជាប់ជាមួយនឹងស្ពានថ្មឆ្លងអូរនេះវាខូច ពលរដ្ឋលំបាកធ្វើដំណើរ អភិបាលខេត្តនឹងរៀបចំធ្វើស្ពានបាលេដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានឆ្លងសិន។

សូមបញ្ជាក់ជូនថា ក្រោយការវាយប្រហារឲ្យដាច់គល់ស្ពាននៅចំណុចនេះ បច្ចុប្បន្នប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានធ្វើការជួសជុលដោយដាក់ឈើឆ្លងបណ្តោះអាសន្នសិន ។

គួរបញ្ជាក់ថាបន្ទាប់ពីបានចុះពិនិត្យស្ពាននៅភូមិ១ សង្កាត់លេខ ១ អភិបាលខេត្តព្រះសីហនុក៏បានអញ្ជើញចុះពិនិត្យផ្លូវ ទីតាំងមួយចំនួនទៀតនៅក្នុងក្រុងព្រះសីហនុដែលបានរងការខូចខាតដោយសារតែជំនន់ទឹកភ្លៀងរយៈពេលកន្លងទៅនេះ។

ចំពោះមុខនេះនឹងធ្វើការជួសជុលកែលំអជាបឋមដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាជន មុនគ្រោងជួសជុលដែលជាកញ្ចប់ពិសេសរបស់រដ្ឋាភិបាលចំនួន២២ខ្សែនឹងត្រូវអនុវត្តនាថ្ងៃខាងមុខឆាប់ៗនេះ។

ដោយឡែកប្រព័ន្ធអូរប្រឡាយរំដោះទឹកភ្លៀងវិញ អភិបាលខេត្តថាក្រុមការងារគឺនៅតែបន្តធ្វើការស្តារនិងកែលម្អបានសរសើរដើម្បីបញ្ចៀសនូវការជន់លិចនៅពេលមានភ្លៀងធ្លាក់ម្ដង។

ក្រុមប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានសំដែងការអបអរសាទរនិងគាំទ្រចំពោះកិច្ចអន្តរាគមន៍ ចំពោះការគិតគូររបស់ឯកឧត្តម គួច ចំរើន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9 នាក់
ម្សិលមិញ :
45 នាក់
សប្តាហ៍នេះ :
503 នាក់
ខែនេះ :
3106 នាក់
3 ខែនេះ :
11096 នាក់
សរុប :
487977 នាក់