(ដកស្រង់ព័ត៌មានពីគេហទំព័រfreshnewsasia)(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហោះរូបថតជាមួយចៅៗរបស់សម្តេច និងបានបង្ហាញពីការលំបាកទម្រំាសម្តេច អាចចាប់ចៅៗទាំង១៩នាក់របស់សម្តេចមកថតរូប។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលចាប់ចៅៗទាំង១៩នាក់មកថតរូប ដូចចាប់ក្តាមដាក់ចង្អេរ ពិបាកជាងប្រមូលទាហាន១ម៉ឺននាក់ ចេញច្បាំងទៅទៀត។ជាមួយគ្នានេះសម្តេចបង្ហាញនូវក្តីសង្ឃឹមថា នឹងទទួលបានចៅៗបន្ថែមទៀត ដល់ទី២២ ដែលបច្ចុប្បន្ននេះ សម្តេចមានចៅៗចំនួន២០នាក់ហើយ។សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ជួបជុំកូនចៅក្នុងថ្ងៃខួបកំណើត។ អវត្តមានចៅទីមួយនៅសល់ចៅ១៩នាក់ តែដូចចាប់ក្តាមដាក់ចង្អេរទំរាំថតរូបបាន លំបាកជាងប្រមូលទាហាន១ម៉ឺននាក់ ចេញច្បាំងទៅទៀត។ រូបថតចៅ៣នាក់ គឺទី១៨ ទី១៩ និងទី២០ កំពុងសង្ឃឹមនឹងមាន ចៅទី២១ និងទី២២ទៀត។ អរគុណបងប្អូនជនរួមជាតិ ដែលបានជូនពរដល់ខ្ញុំក្នុងថ្ងៃខួបកំណើត»។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានកើតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ក្នុងគ្រួសារជាកសិករ រស់នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា