ខេត្តមណ្ឌលគិរី ៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ៨២គ្រួសារ ដែលបាត់បង់ផ្ទះសម្បែងព្រោះតែគ្រោះធម្មជាតិ បាក់ច្រាំងទន្លេខូចខាត ទីជម្រកលំនៅដ្ឋានតាមបណ្តោយមាត់ទន្លេ ចូលទៅក្នុងទឹកយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនោះ កន្លងមកថ្មីៗនេះពួកគាត់ទាំងអស់គ្នា មានក្តីសង្ឃឹមឡើងវិញយ៉ាងខ្លាំង ព្រោះតែពួកគាត់ទទួលបានការជួយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយសម្រួលឲ្យថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រៀបចំផ្តល់ដីដល់ពួកគាត់ទាំងអស់គ្នា ដើម្បីឲ្យពួកគាត់មានឱកាសរស់រាន មានជីវិត ប្រសើរដូចពលរដ្ឋទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ប្រភពរាយការណ៍នោះបន្តថា ប៉ុន្តែទោះជាយ៉ាងណាក្តី នៅទីបំផុត ក្នុងពេលនេះក្តីសង្ឃឹមរបស់ពួកគាត់ គឺស្ថិតនៅក្នុងភាពងងិតសូន្យសុងទៅវិញ ព្រោះតែឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានសកម្មភាពស្ងៀមស្ងាត់យ៉ាងចម្លែកទៅវិញ ។ សេចក្តីរាយការច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា ពលរដ្ឋ៨២គ្រួសារ រស់នៅតាមបណ្តាយមាត់ទន្លេ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រោះតែផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានបាក់ច្រាំងទន្លេស្រុតចូលទៅក្នុងទឹក គ្មានទីជម្រករស់នៅឲ្យបានត្រឹមត្រូវ ពលរដ្ឋទាំងអស់បានសម្រេចនាំគ្នាផ្តិតមេដៃស្នើសុំ ដោយមានការទទួលស្គាល់ពីរដ្ឋអំណាចភូមិ ឃុំ គោរពជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំការជួយយកចិត្តទុកដាក់ផ្តល់ដី សម្រាប់ធ្វើជាទីជម្រក និងបង្កបង្កើនផលគ្រាន់ និងចិញ្ចឹមជីវិត និងក្រុមគ្រួសារ ។ក្រោយពេលដែលពលរដ្ឋបានស្នើសុំហើយ ក៏ជាភ័ព្វព្រេងសំណាងមួយផងដែរ ព្រោះពួកគាត់បានឃើញសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ការយកចិត្តទុកដាក់ចំណាត់ការទៅអភិបាលខេត្តមណ្ឌគិរី តាមរយៈខុទ្ទកាល័យនាយករដ្ឋមន្ត្រី សុំឲ្យអាជ្ញាធរ ខេត្តមណ្ឌលគិរី ពិនិត្យមើលលើដី ៤១០ហិកតា ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីមានសមត្ថកិច្ចជួយពលរដ្ឋ ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយពេលដែលអាជ្ញាធរខេត្តបានទទួលលិខិតពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីហើយ ឯកឧត្តម ស្វាយ សំអ៊ាង ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត បានចំណា និងចេញលិខិតបញ្ជាបេសកម្មចាត់តាំងក្រុមការងារថ្នាក់ខេត្ត ឲ្យចុះពិនិត្យដីនៅចំណុចខាងលើ ជូនពលរដ្ឋ ដែលមានសមាសភាពមន្ត្រី និងអាជ្ញាធរមូលដ្ឋាន១៣រូប ចូលរួមផងដែរ ។ក្រោយពេលដែលក្រុមការងារថ្នាក់ខេត្ត បានចុះពិនិត្យល្អិតល្អន់ហើយនោះ គេបានលេចឮព័ត៌មានថា ក្រុមការងារថ្នាក់ខេត្ត បានធ្វើរបាយការណ៍ទៅឯកឧត្តម ស្វាយ សំអ៊ាង រួចរាល់ជាស្ថាពរហើយ ប៉ុន្តែក្រោយពេលដែល ឯកឧត្តម ស្វាយ សំអ៊ាង ទទួលបានរបាយការណ៍ពីមន្ត្រីខ្លួនហើយ អស់រយៈពេលជាច្រើនខែនេះ គេនៅមិនទាន់ឃើញ ឯកឧត្តម ស្វាយ សំអ៊ាង ឆ្លើយតបជាមួយប្រជាពលរដ្ឋវិញ ថាឯកឧត្តមសម្រេចជួយពលរដ្ឋទាំងអស់គ្នា ឬក៏យ៉ាងណានោះទេ ។ប្រជាពលរដ្ឋពលរដ្ឋជាច្រើនក្នុងចំណោម៨២គ្រួសារ បានលើកឡើងថា នៅរាល់ថ្ងៃនេះ ពួកគាត់មានទុក្ខលំបាកណាស់ ព្រោះតែបាត់បង់ទីជម្រកស្នាក់នៅ ពួកគាត់បានមកជ្រកកោននៅលើដងផ្លូវ ដោយប្រើកៅស៊ូតង់បោះបង្គោលចងដេកនៅ ជាបណ្តោះអាសន្ន ស្របពេលជាមួយភ្លៀងធ្លាក់ឥតឈប់ឈរនោះ គឺឃើញថា ជីវិតពួកគាត់ពិតជារងទុក្ខលំបាកខ្លាំងណាស់ ដែលចាំបាច់ស្នើសុំឲ្យ ឯកឧត្តម ស្វាយ សំអ៊ាង ជួយមានចំណាត់ការជួយពួកគាត់ឲ្យឆាប់ៗផង ។សម្រាប់ព័ត៌មានខាងលើនេះផងដែរ ក្រុមអ្នកសារព័ត៌មានយើង រង់ចាំយកព័ត៌មានបន្ថែមអំពីចំណាត់ការរបស់អាជ្ញាធរខេត្តមណ្ឌលគិរី ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា