ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
អ៊ុញនោះ....! ដោយសារមានមន្រ្តីស្ថាប័នតុលាការបែបនេះបានជាប្រជាពលរដ្ឋចេះតែរងទុកមិនចេះចប់ដូច្នោះ....
Sun,15 September 2019 (Time 04:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 616នាក់)

ខេត្តមណ្ឌលគិរី : នាពេលថ្មីៗនេះស្រាប់តែលិចឮនូវព័ត៌មានដ៏គួឲ្យហួសចិត្តមួយពីស្ថាប័នតុលាការខេត្តមណ្ឌលគិរី ដែលគេសង្ស័យថាពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធ ក្នុងរឿងវិវាទដីធ្លីដែលស្ថិតក្នុង ភូមិដើមស្រល់ សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរិ ដោយស្ថាប័នតុលាការបានសម្រេចស្ថាពរឲ្យឈ្មោះ ឆាន់ រី ឈ្នះក្ដីជាមួយនឹងគណបក្សហ្វុនស៊ីនប៉ិច នៅឆ្នាំ ២០១៧ ដែលពុំឲ្យម្ចាស់ដីដើមលោក សៅ សារីម ដឹងនោះឡើយ។

បើតាមប្រភពព័ត៌មានក៏បានប្រាប់គេហទំព័រខ្លាប៉ុស្ដិ៍ដឹងថា លោក សៅ សារីម បច្ចុប្បន្នរស់នៅ ភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយគាត់បានមករស់នៅក្នុងខេត្តមណ្ឌលគិរី តាំងពី ឆ្នាំ ១៩៩៤ មកម្លេះ ពេលនោះគាត់ខ្លាយជាសមាជិក គណបក្សហ្វុនស៊ីនប៉ិច និងជាជំនួយការអភិបាលខេត្តផងដែរ ហើយនៅក្នុងឆ្នាំ ១៩៩៥ គាត់ក៏បានធ្វើការដោះដូដីជាមួយ ឈ្មោះ យឹម ចិន្ដា ហៅ ជុន ដោយមានអជ្ញាធរមូលដ្ឋានដឹងឮផងដែរ ក្នុងឆ្នាំ១៩៩៩ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្សហ្វុនស៊ីនប៉ិច បានខ្ចីដីរបស់លោក សៅ សារីម ដើម្បីធ្វើស្នាក់ការបក្ស ក្នុងនោះក៏មានកិច្ចសន្យាខ្ចីដីរវាង លោក ញឹក ប៊ុនឆៃ និង លោក សៅ សារីម ផងដែរ ។

ប្រភពព័ត៌មានបានបន្តទៀតថា ស្រាប់តែនៅឆ្នាំ ២០០០ ឈ្មោះ ឆាន់ រី ធ្វើលិខិតស្នើសុំកាន់កាប់ដីពីអជ្ញាធរមូលដ្ឋានដែលសង្ស័យថា ជាការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីលេបយកដីរបស់លោក សៅ សារីម ដែលក្នុងនោះគេមានកាសង្ស័យទៅលើពាក្យស្នើសុំកាន់កាប់ដីធ្លីថា មិនប្រក្រតី ព្រោះពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ធ្វើនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០០០ តែអ្វីដែលជាចម្ងល់របស់ពលរដ្ឋនោះគឺ ពាក្យស្នើសុំកាន់កាប់ដីធ្លី គឺមានការបញ្ជាក់ពីអជ្ញាធរ ភូមិ ឃុំ ស្រុក តែពាក្យស្នើសុំរបស់ឈ្មោះ ឆាន់ រី នេះមានតែមេឃុំបញ្ជាក់ក្នុងឆ្នាំ ២០០០ ហើយអភិបាលខេត្តបញ្ជាក់ក្នុងឆ្នាំ ២០០៥ ដែលធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា ជារឿងរៀបស៊ីដីធ្លីទៅវិញ ។

គួរបញ្ជាក់ផងដែរថា លោក សៅ សារីម គាត់បានព្យាយាមដាក់សំណើទៅអជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំខាងលើៗ និងតុលាកាផងដែរក៏ប៉ុន្តែ សំណើរបស់គាត់មិនត្រូវបានអន្តរាគមន៍ទេ បែជាត្រូវបានច្រានចោលទៅវិញ ដោយសំអាងថាឯកសាររបស់គាត់មិនមានពាក់ពាន់និងដីទំនាស់ ហើយបែរជាកាត់ក្ដីឲ្យបុគ្គល ឆាន់ រី ជាអ្នកឈ្នះទៅវិញ នេះពិតជារឿងដែរគួរឲ្យសង្វែងខ្លាំងណាស់ គាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ដែរគ្រាន់តែទាមទាភាពយុត្តិធម៍ពី ស្ថាប័នតុលាកាដោយរំពឹងថា តុលាកានឹងសិក្សាស្រាវជ្រាវររកយុត្តិធម៌ឲ្យជនស្លូតត្រង់ពិតប្រាកដ តែអ្វីដែរតុលាកាខេត្តមណ្ឌលគិរី ធ្វើគឺមិនបានសិក្សាស្រាវជ្រាវអ្វីនោះទេបែជាកាត់ក្ដីឲ្យបុគ្គល ឆាន់ រី ឈ្នះទៅវិញ ។

លោក សៅ សារីម ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ស្នើសុំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ឪម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាជួយចុះត្រួតពិនិត្យលើសកម្មភាពមិនប្រក្រតី របស់មន្ត្រីខិលខូចមួយចំនួនតូចនេះផង ព្រោះតែប្រយោជន៍ភ្ទាល់ខ្លួនមិនខ្វល់សុខទុក្ខប្រជាពលរដ្ឋ ហើយបានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះមន្ត្រីតុលាការដែរខិតខំបំពេញការងារភារ:កិច្ច បម្រើជូនសង្គមជាតិយ៉ាងពិតប្រាកដកផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
182 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
1790 នាក់
ខែនេះ :
6355 នាក់
3 ខែនេះ :
16411 នាក់
សរុប :
522143 នាក់