ទៀតហើយ..! ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ផ្គើនបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ករណីទំនាស់ដីធ្លី និងចាប់ពលរដ្ឋស្លូតត្រង់ដាក់គុនយ៉ាងគឃ្លើន...
ពលរដ្ឋហួសចិត្តយ៉ាងខ្លាំងជាមួយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ហ៊ានផ្គើនយ៉ាងខ្លាំងជាមួយបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអនុញ្ញាតិឲ្យមានករណីបន្តចាប់មនុស្សដាក់គុកចំពោះបញ្ហាទំនាស់ដីធ្លីឡើយ ។
ប្រភពពីពលរដ្ឋឃុំក្រយាបានឲ្យដឹងថា រដ្ឋបាលព្រៃឈើខេត្តកំពង់ធំមានទំនាស់ដីធ្លីជាមួយពលរដ្ឋ ចាប់មនុស្សដាក់គុក ហើយព្រះរាជអាជ្ញាឯកភាពភ្លាមមិនចាំស្អែកដោយមិនចាំបាច់សួរនាំអ្វីឡើយ ហើយចាំរៀបចំឯកសារតាមក្រោយ និងដាក់ការចោទប្រកាន់តែម្តង ។ រដ្ឋបាលព្រៃឈើបានរៀបចំឯកសារចោទប្រកាន់ពលរដ្ឋលើករណីប្រព្រឹត្តបទល្មើសជាក់ស្តែង កាប់រានដីព្រៃ និងឈូសឆាយដីព្រៃ ហំព័ទ្ធដីព្រៃ ដែលមិនមែនជាការពិត ។
ប្រភពបានបន្ថែមថា បទល្មើសជាក់ស្តែងឯណា? កាប់រានឯណា? ហំព័ទ្ធឯណា? បើដីនោះពួកគាត់បានធ្វើចំការរាល់ឆ្នាំ ហើយគ្មានឈើមួយដើមផងនឹង បទល្មើសជាក់ស្តែងនៅឯណា បើគ្រាន់តែទៅមើលចំការហើយឆ្លើយថា ជាចំការរបស់ខ្លួន រដ្ឋបាលព្រៃឈើបែជាចាប់ដាក់គុកភ្លាមដោយមិនសួរហេតុផលនេះ ពិតជាអស្ចារ្យ ណាស់ច្បាប់ស្រុកខ្មែរ។ រយ:ពេលជាងដប់ឆ្នាំហើយ មន្រ្តីរដ្ឋបាលព្រៃឈើមិនដែលទៅពិនិត្យអ្វីទេ! ឬចុះផ្សព្វផ្សាយអប់រំច្បាប់អ្វីដែរ នៅពេលដីឡើងថ្លៃប្រើអំណាចទៅសុំដីពីពលរដ្ឋធ្វើប្លង់កម្មសិទ្ធិ ពលរដ្ឋមិនឲ្យបែរជាសហការជាមួយព្រះរាជអាជ្ញាចាប់ដាក់គុក ប្រឆាំងបទបញ្ជាសម្តេច (នោះខ្លាំងអី )។
ពលរដ្ឋហួសចិត្តយ៉ាងថា វត្ថុតាងរដ្ឋបាលព្រៃឈើដែលប្រមូលបាននោះ គឺម៉ូតូមួយគ្រឿងនិងទូរសព្ទ័មួយគ្រឿង គេមិនដឹងថា លោកមេព្រៃយកម៉ូតូទៅឈូសឆាយដីព្រៃរបៀបមិចទេ ហើយកទូរសព្ទ័ទៅកាប់រានព្រៃរបៀបមិចដែរ បានជាចោទប្រកាន់បែបនេះ នេះពិតជាចោរស្រែថាចាប់ចោរមមែរ ហើយដីនោះបច្ចុប្បន្នគ្មានព្រៃឈើសូម្បីតែមួយដើមទេ មានតែចំការស្វាយចន្ទី និងដំឡូងមីតែប៉ុណ្ណោះ។
ប្រភពបានបន្តថា លោកមេព្រៃនិងបក្សពួកបាននាំគ្នាទៅលួចដកដើមស្វាយចន្ទីរបស់ពលរដ្ឋ ដែលជាសកម្មភាពបទល្មើសជាក់ស្តែង ករណីបំភ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ តែព្រះរាជអាជ្ញាមើលមិនឃើញទង្វើខុសច្បាប់របស់រដ្ឋបាលព្រៃឈើដែលមានឈ្មោះ តិប ញាតា មួយនេះទេ នៅពេលពលរដ្ឋសួរថា ពូមកពីណា? បានជាមកដកកូនស្វាយចន្ទីរបស់ខ្ញុំចឹង រដ្ឋបាលព្រៃឈើក៏ចាប់វាយដាក់គុកតែម្តង នេះហើយអំណាចជាប្រព័ន្ធ ទោះបីជាសម្តេច ក៏អំណាចជាប្រពន្ធ័នេះមិនខ្លាចដែរ ។
ប្រជាពលរដ្ឋបានលើកឡើងថា ពិតជាពិបាកណាស់សម្រាប់ពលរដ្ឋនាពេលបច្ចុប្បន្ន ចំពោះមន្រ្តីខិលខូចដែលប្រើអំណាចជាប្រពន្ធ័ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនស្អីក៏ធ្វើបានដែរ អ្វីដែលកាន់តែហួសចិត្តទៀតនោះ មន្រ្តីរដ្ឋបាលព្រៃឈើឈ្មោះ តិប ញាតា បង្ហាញរូបភាពរបស់ខ្លួនថា ជាសកម្មភាពចុះបេសកម្មល្បាត និងមានបេសសកម្មផ្ទុយទៅវិញ បែរជាមានកាន់កាំបិតផ្គាក់ និងកាំភ្លើងច្រងេងច្រងាងទៅឈ្លោះជាមួយប្រជាជនទៅវិញ មើលទៅហាក់ដូចជាក្រុមជនក្រៅសង្គមដែលមិនចេះច្បាប់អញ្ចឹង ។
មើលតាមរូបភាពរបស់រដ្ឋបាលព្រៃឈើ ដែលថាចុះបេសកកម្មល្បាតនោះ សកម្មភាពនេះបានប្រព្រឹត្តខុសច្បាប់ស្តីពីព្រៃឈើ អំពីទោសវិន័យនិងតួនាទីមន្រ្តីនគរបាលព្រៃឈើ គឺជាមន្រ្តីនគរបាលយុត្តិធម៌ ហើយរាល់សកម្មសិក្សាស្រាវជ្រាវឬទប់ស្កាត់ និងបង្រ្កាប់បទល្មើសព្រៃឈើត្រូវបំពាក់សញ្ញាសំគាល់ បំពាក់ឯកសណ្ឋាន បំពាក់នន្តរស័ក និងត្រូវមានលិខិតបញ្ជាបេសកកម្មទៅជាមួយ នៅមាត្រាទី៧៧ នៃច្បាប់ស្តីពីព្រៃឈើ ។ ជាងនេះទៅទៀត កាន់តែហួសចិត្តត្រង់ថាព្រះរាជអាជ្ញានៅពីក្រោយខ្នង ហ៊ានចាប់មនុស្សដាក់ពន្ធនាគារក្នុងរណីទំនាស់ដីធ្លីថែមទៀត ។
មតិសាធារណ:បានលើកឡើងថា ព្រះរាជអាជ្ញាហ៊ានចាប់មនុស្សដាក់ពន្ធនាគារ ដែលប្រឆាំងនិងបទបញ្ជារបស់សម្តេច គឺដោយសារតែសំអាងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅពីក្រោយខ្នង ទើបព្រះរាជអាជ្ញារូបនេះហ៊ានផ្គើននឹងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន បែបនេះ ។
ដើម្បីធ្វើស៊ីពលរដ្ឋបាន ក្នុងករណីទំនាស់ដីធ្លី រវាងរដ្ឋបាលព្រៃឈើដែលមានទំនាស់ជាមួយពលរដ្ឋ រដ្ឋបាលព្រៃឈើបានរៀបចំសំណុំរឿងពីករណីទំនាស់ដីធ្លីទៅជាករណីបទល្មើសជាក់ស្តែងពីបទកាប់រាន់ដីព្រៃឈូសឆាយដីព្រៃ និងហំពន្ធដីព្រៃដែលគ្មានវត្ថុតាង ព្រោះដីនោះរកតែដើម៎ឈើមួយដើមធ្វើថ្នាំក៏មិនមានដែរ ហើយទីតាំងដែលចោទថា ដីព្រៃស្ថិតនៅតំបន់អូរកំបុតនោះគឺនៅឆ្ងាយពីកន្លែងកើតហេតុដល់៥០០ម៉ែត្រ នេះបើតាមលិខិតបញ្ជាក់របស់លោកមេភូមិ និងលោកមេឃុំ ។ រដ្ឋបាលព្រៃឈើរៀបចំបំភ័នភ្នែក និងកុហក់រាជរដ្ឋាភិបាលបែបនេះ ដើម្បីមិនឲ្យពលរដ្ឋមានឱកាសតវ៉ាក្តីបាន ហើយមិនអាចធានានៅក្រៅឃុំបាន បើទោះបីជាជនរងគ្រោះបានសុំធានានៅក្រៅជាច្រើនលើកក៏ដោយ ។
ពលរដ្ឋនៅតែរងចាំការជួយអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យជនរងគ្រោះបានមានឱកាសធានាខ្លួននៅក្រៅឃុំជាបណ្តោះអាសន្ន ។ ហើយពលរដ្ឋរងចាំមើលថា តើសម្តេចអគ្គមហាសេនាបតីតេជោ និងមានចំណាត់ការបែបណាជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតំពង់ធំរូបនេះ ដែលហ៊ានផ្គើនទៅនឹងបទបញ្ជារបស់សម្តេចតេជោ ។
ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រខ្លាប៉ុស្តិ៍ ព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីព្រះរាជអាជ្ញាមិនទាន់បាននៅឡើយទេនៅពេលនេះ ៕