មិនគួរឲ្យជឿនោះទេថា ចំណាត់ការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានប្រ សិទ្ធិភាពត្រឹមតែមួយរយៈពេលខ្លី ស្រាប់តែនៅពេលនេះ បែកធ្លាយព័ត៌មានយ៉ាងសកម្មថា ក្រុមឡានសាំយ៉ុងជាច្រើនគ្រឿង កំពុងតែ សប្បាយចិត្តក្នុងការដឹកជញ្ជូនឈើ ពីទឹកដីថាឡាបរិវ៉ាត់ និងស្រុកសេសាន ក្រៀមលេសជាឈើកែឆ្នៃរួចគឿងសង្ហា រឹម ។តាមដែលប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថា កន្លងមកតាមដែលពួកគាត់បានដឹងនោះ គឺខាងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា សម្រាប់ទឹកដីខេត្តស្ទឹងត្រែង គឺលែង ឲ្យមានសិប្បកម្មឈើកែឆ្នៃទៀតហើយ ព្រោះឈើទាំងអស់ភាគច្រើន ប្រមូលចេញពីទីតាំងព្រៃហាមឃាត់ ស្រាប់តែនៅពេល នេះបែរជាក្រុមឡានសាំយ៉ុងជាច្រើន ត្រូវបានកំរើកឡើងវិញ គួរឲ្យងឿងឆ្ងល់បំផុត ។ប្រភពទាំងអស់នោះបានលើកឡើងថា នៅរៀងរាល់យប់ឲ្យតែវេលាពេលទាបភ្លឺ ចាប់ពីម៉ោង៤ គឺគេបានឃើញក្រុមរថយន្តសាំ យ៉ុងទាំងអស់នាំគ្នាសម្រុកដឹកគ្រឿងឈើទាំងខ្សែៗ ចាប់ពី៨ ទៅ១០គ្រឿង ដោយបើកបរនៅក្នុងល្បឿនលឿន និងប្រសេកប្រ សាចជាទីបំផុត ធ្វើឲ្យពលរដ្ឋអ្នកដែលមានជំនឿគោរពពុទ្ធសាសនា ងើបទៅចូលរួមពិធីបោះបាយបិណ្ឌ ពួកគាត់នាំគ្នាក្តៅក្រ ហាយជាខ្លាំង ហើយក៏ភ័យខ្លាចនៅសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ផងដែរ ។ស្របទៅនឹងការព្រួយបារម្ភរបស់ពលរដ្ឋនេះផងដែរ ប្រភពពីខេត្តស្ទឹងត្រែងបានទម្លាយថា តាមពិតក្រុមរថយន្តសាំយ៉ុងទាំង អស់នោះ គឺមិនមែនដឹកគ្រឿងសង្ហារឹមនោះទេ ជាការពិតនោះគឺក្រុមរថយន្តសាំយ៉ុងទាំងនោះ ដឹកឈើប្រណិត ព្រមទាំងបាន បាញ់ថ្នាំពណ៌ពីលើទៀតផង ប៉ុន្តែពួកគេបានយកតុកៅអីមកដាក់ពីលើ ដើម្បីបំភ័ណ្ឌភ្នែកមហាជន កុំឲ្យចាប់អារម្មណ៌ជាមួយ ពួកគេ ។ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ គឺនៅតែមានសកម្មភាពដឹកជញ្ជូនមិនទាន់បានឈប់នៅឡើយ នោះទេ ដែលប្រជាពលរដ្ឋទាំងអស់ចាំបាច់ស្នើសុំថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មេត្តាជួយមានវិធានការទប់ស្កាត់ផងទាន ព្រោះការកើតឡើងសកម្មភាពរថយន្តដឹកឈើទាំងអស់នេះ ឡើងវិញ វាជារឿងចម្លែកខ្លាំងណាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា