ទោះជាយ៉ាងណា ក្រោយពេលដែលក្រសួងយុត្តិធម៌បានសម្រេចបញ្ចប់តួនាទី លោក សេង សុវណ្ណរ៉ា អនុរដ្ឋលេខាធិការក្រសួង ចេញពីក្របខណ្ឌរដ្ឋ ព្រោះតែពាក់ព័ន្ធជាមួយដីធ្លីក្នុងស្រុកកោះញែកនោះ ក្រុមអ្នកសារព័ត៌មានជាច្រើន នៅតែមន្ទិលសង្ស័យ ចោទប្រកាន់លើ រូបលោក ហាន សុខន មេឃុំអរបួនលើ ថា ជាអ្នកចូលរួមសមគំនិតក្នុងការលក់ដីទំហំជិត១.០០០ហិកតានេះ ដដែល ។ដើម្បីស្រាយការពិត បង្ហាញជូនសង្គមជ្រាបជំរះឲ្យអស់មន្ទិលសង្ស័យនោះ លោក ហាន សុខន មេឃុំអរបួនលើ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា រូបលោកពុំបានចូលរួមគំនិត ឬឃុបឃិតណាមួយដូចទៅនិងមន្ទិលសង្ស័យ របស់បងប្អូនមិត្តអ្នកសារព័ត៌មាននោះឡើយ ។លោកមេឃុំបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួន៥៣គ្រួសារ ពួកគាត់បានឯកភាពគ្នាយកដីដែលខ្លួនមានជិត១.០០០ ហិកតា ស្ថិតនៅភូមិអូរអន្រ្តេះ ឃុំអូរបួនលើ ស្រុកកោះញែក ខេត្ត មណ្ឌលគីរី ប្រគល់ជូនទៅលោក សេង សុវណ្ណរ៉ា ឲ្យធ្វើជាតំណាងពួកគាត់លក់ទៅឲ្យក្រុមហ៊ុន ដែលចង់បាន ។នៅក្នុងការសម្រេចចិត្តដោយឯកភាពគ្នារបស់ពលរដ្ឋទាំង៥៣គ្រួសារនេះ ក្នុងនាមរូបលោក ជាថ្នាក់ដឹកនាំរដ្ឋអំណាចមូលដ្ឋាន រូបលោកបានបំពេញតួនាទី ចុះហត្ថលេខាសម្រួល តាមសេចក្តីចង់បានរបស់ពលរដ្ឋ ដែលស្នើសុំរូបលោកជួយបញ្ជាក់អន្តរាគមន៏ ។លោកមេឃុំបញ្ជាក់ទៀតថា ការសម្រួលឯកសារឲ្យពលរដ្ឋនេះ វាគឺជាកាតព្វកិច្ចរបស់អាជ្ញាធរដែនដី ក្នុងឆន្ទះ បំរើសេចក្តីត្រូវការ ចង់បាន របស់រាស្រ្ត តាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំប៉ុណ្ណោះ ប៉ុន្តែក្រោយមកទីតាំងខាងលើនោះ គឺត្រូវបានអជ្ញាធរថ្នាក់ខេត្ត បានប្រកាសនិរាករណ៍ចោល រឹបអូសជា សម្បត្តិរដ្ឋវិញ ដោយយកដីជិត១.០០០ ហិកតា ខាងលើនេះឲ្យប្រគល់ ជូនសហគមន៍ភូមិអូរអន្រ្តេះវិញ។សូមបញ្ជាក់ថា នៅក្នុងពេលកន្លងមកដែលបងប្អូន ផ្តិតមេដៃប្រគល់សិទ្ធិជូនលោក សេង សុវណ្ណរ៉ា គឺបងប្អូនប្រជាពលរដ្ឋនៅមិនទាន់បានទទួលលុយពីបុគ្គលណាមួយនៅឡើយ។ទោះជាយ៉ាងណាក្តីលោក ហាន សុខន មេឃុំអូរអន្រ្តេះ សូមអះអាងជាសាធារណៈថា សូមបងប្អូនកុំមានការយល់ចឡំ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា